Chelsea វាយបក​រហូត​តាម​ស្មើវិញ ក្រោយ​ត្រូវ Ajax នាំមុខ​ដល់​ទៅ៣​គ្រាប់ នៅ UCL យប់មិញ (មានវីដេអូ)

  • 2019-11-06 01:46:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​តោខៀវ Chelsea បាន​ប្រកួត​ស្មើ​ជាមួយ​ក្រុម​ភ្ញៀវ Ajax ក្នុងលទ្ធផល ៤-៤​ នៅ​ UEFA Champions League ពូលH ជុំទី៤ កាលពីយប់មិញ។

គិត​ត្រឹមនាទី៥៥ Ajax បាននាំមុខ Chelsea ៤-១។ ប៉ុន្តែត្រូវបាន​ក្រុមម្ចាស់ផ្ទះ វាយបកបាន៣គ្រាប់តាមស្មើវិញជាបន្តបន្ទាប់ នៅនាទី៦៣, ៧១ និង៧៤។ បើគិតត្រឹមតង់ទី១ Chelsea របូត៣គ្រាប់ ដែលវា​គឺជាកំណត់ត្រាដំបូងក្រុម​តោខៀវនេះ។ កីឡាករ Ajax ២រូបបានទទួលកាតក្រហម (កាតលឿង២) ផងដែរ គឺ Daley Blindនៅនាទី៦៨ និង Joel Veltman នាទី ៦៩។

ចំណែកមួយគូទៀត ក្នុងពូលនេះ គឺ Valencia បំបាក់ Lille ក្នុងលទ្ធផល ៤-១។ ជាបណ្តោះអាសន្ននេះ Ajax, Chelsea និង Valencia ឈរនៅលេខ១ លេខ៣ និងលេខ៣ មាន ៧ពិន្ទុដូចគ្នា ខណៈ Lille នៅបាតពូល មាន១ពិន្ទុ៕

សូមទស្សនាវីដេអូ៖

ប្រភព៖ BBC ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;