Son ផុត​បំរាម​ហើយ​ស៊ុត​បាន ២ គ្រាប់​អបអរ​ដោយ​លើក​ដៃ​សំពះ​គួរ​ឲ្យ​គោរព (មាន​វីដេអូ)

  • 2019-11-07 01:20:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុងការប្រកួតរកពិន្ទុតាមពូល Champions League នៅ​ពូល B យប់​មិញ​នេះក្រុមមាន់ខ្នាយមាស Spurs អាចយកឈ្នះក្រុម Red Star ដោយលទ្ធផល ៤-០ ឡើងមកឈរលេខ ២ ក្នុងពូលមាន ៧ ពិន្ទុ រីឯលទ្ធផលមួយក្រុមទៀតគឺ FC Bayern Munich យកឈ្នះ Olympiacos ២-០ នៅឈរលេខ ១ ក្នុងពូលដដែល។

Son អបអរគ្រាប់បាល់របស់ខ្លួន /រូបថត៖ ChampionsLeague
គ្រាប់បាល់កើតឡើងលើកដំបូងដណ្ដើមគ្នាទាត់ពេញមុខទីក្រុម Red Star តែត្រូវបញ្ចប់ដោយកីឡាករ Giovani Lo Celso នាទី ៣៤ ចំណែក ២ គ្រាប់ផ្ទួនៗដោយ Heung Min Son និងគ្រាប់ទី ៤ រកបានដោយ Christian Eriksen ទើបនឹងដូរចូលបាន ២០ នាទី។
Son អបអរគ្រាប់បាល់របស់ខ្លួន /រូបថត៖ ChampionsLeague

យ៉ាងណាមិញ ម្ចាស់អាវលេខ ១០ Son ក្រោយផុតបំរាមកាតក្រហម (សហព័ន្ធ​បាល់ទាត់​អង់គ្លេស​ FA បាន​ចេញ​សេចក្ដី​ប្រកាស​​ម្សិល​មិញ​ថា ពួក​គេ​​បាន​សម្រេច​ចិត្ត​ដក​កាត​ក្រហម​របស់ Son ចេញ​វិញ) ហើយអាចរកគ្រាប់បាល់បានបែបនេះ រូបគេក៏បានលើកដៃសំពះសុំការអធ្យាស្រ័យ គ្រាដែលបង្កកំហុសលើ Andre Gomes ពេលលេងនៅក្នុងលីគ។ ចំណែករបួសរបស់ Gomes ក៏បានធូរហើយបានចេញសារអរគុណអ្នកគាំទ្រលើបណ្ដាញសង្គមផងដែរ។ ៕

ទស្សនាវីដេអូហាយឡាយខាងក្រោម៖

ប្រភព៖ Metro ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;