Ronaldo កូរ៉េខាងត្បូង រកបានប៉ុន្មានគ្រាប់ហើយ ក្រោយធ្វើព្យុះភ្លៀងនៅទឹកដីអឺរ៉ុប?

  • 2019-11-08 04:04:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករ​ខ្សែប្រយុទ្ធឆ្នើម Heung Min Son ម្ចាស់​អាវ​លេខ ៧ អាច​រក​បាន​គ្រាប់​បាល់​ជា​រឿយៗ​ពេល​បង្ហាញ​ខ្លួន​​ឲ្យ​ក្រុម​មាន់​ខ្នាយ​មាស​ Tottenham Hotspur ទាំង​ក្នុង​លីគ​និង​ក្របខណ្ឌ​ពាន​រង្វាន់​កំពូល​អឺរ៉ុប UEFA Champions League នៅរយៈពេល ២ ឆ្នាំចុងក្រោយនេះ ​ត្រូវ​បាន​អ្នក​គាំទ្រ​នៅ​កូរ៉េ​ខាងត្បូង​ នៅ​អង់គ្លេស​និងក្នុងពិភពបាល់ទាត់ប្រដូច​ទៅ​នឹង​ម៉ាស៊ីន​រក​គ្រាប់​កីឡាករ Cristiano Ronaldo ​ព័រទុយហ្គាល់នៅលើបណ្ដាញសង្គមទាំង Facebook, YouTube និង Twitter។

Son អបអរគ្រាប់បាល់របស់ខ្លួនទី ១០៣ /រូបថត៖ ChampionsLeague
កីឡាករ​អាស៊ី​​វ័យ ២៧ ឆ្នាំកំពុង​ឡើង​ជើង​រូបនេះ ​អាច​រក​​គ្រាប់​បាល់​សរុប​ក្នុងអាជីពចំនួន **១០៣ ហើយ។** ភាពលេចធ្លោបែបនេះ ធ្វើឲ្យ​រូបគេ កំពុងជាប់​ក្នុង​​បេក្ខភាព ៣០ នាក់​ចុង​ក្រោយ​ដណ្ដើមពាន​រង្វាន់​បុគ្គលដ៏សំខាន់ក្នុងពិភពបាល់ទាត់គឺ Ballon d'Or 2019។ ចាប់តាំងពីផ្ទេរចេញពីក្រុមអាល្លឺម៉ង់ Bayer Leverkusen ឆ្នាំ ២០១៥ មក Spurs មកដល់ពេលនេះ រូបគេអាចរកបានគ្រាប់ ៧៦ គ្រាប់ហើយ (គិតគ្រប់កម្មវិធីប្រកួតរបស់ក្លឹប)។

ចំណែកនៅពានរង្វាន់ UEFA Champions League វិញរូបគេអាចរកបាន ១៤ គ្រាប់ (បង្ហាញខ្លួន ៤ រដូវកាល)។ សមត្ថភាពសម្រេចទីច្បាស់ៗនិងភាពរហ័សរហួនឆ្លៀសវៃរបស់ Son ក៏កំពុងជាមុខព្រួញរបស់ក្លឹបធំៗនៅអឺរ៉ុបដទៃទៀត កំពុងតាមចែចង់ឲ្យចែកផ្លូវជាមួយ Spurs ថែមទៀតផង៕

ទស្សនាវីដេអូបច្ចេកទេសលេងរបស់ Son៖

Son អបអរគ្រាប់បាល់របស់ខ្លួនទី ១០៣ /រូបថត៖ ChampionsLeague

អត្ថបទទាក់ទង៖

ប្រភព៖ ESPN FC ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;