NASA ប្រកាសពីការរកឃើញឧស្ម័នអុកស៊ីហ្សែនដ៏គួរឱ្យភ្ញាក់ផ្អើល នៅភពអង្គារ
- 2019-11-14 02:35:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
NASA ប្រកាសពីការរកឃើញឧស្ម័នអុកស៊ីហ្សែនដ៏គួរឱ្យភ្ញាក់ផ្អើល នៅភពអង្គារ
ចន្លោះមិនឃើញ
ជាលើកដំបូងហើយនៅក្នុងប្រវត្តិសាស្រ្តនៃការរុករកអវកាស អង្គការ NASA បានប្រកាសថា បានរកឃើញឧស្ម័នអុកស៊ីហ្សែននៅបរិយាកាសភពអង្គារ។ ការកត់សម្គាល់នេះ គឺតាមរយៈទិន្នន័យដែលបញ្ជូនមកពីយាន Curiosity rover ដែលវាបានស្រូបយកខ្យល់អាកាសនៅតំបន់ Gale Crater លើភពក្រហមនោះ។
ឧបករណ៍វិភាគគំរូក្នុងយាន rover បានបង្ហាញលទ្ធផលពីការវិភាគបរិយាកាសភពអង្គារ រួមមានដូចជា៖ ឧស្ម័នកាបូនិច (CO2) មាន ៩៥%, នីត្រូហ្សែន (N2) មាន ២,៦%, Argon (Ar) មាន ១,៩%, អុកស៊ីហ្សែន (O2) មាន ០,១៦% និង កាបូនម៉ូណូអុកស៊ីត (CO) មាន ០,០៦%។ ប៉ុន្តែឧស្ម័នអុកស៊ីហ្សែន ត្រូវបានប្រែប្រួលតាមរដូវកាលនៃភពអង្គារ។
រណ្តៅ Gale Crater មានទំហំ ១៥៤គីឡូម៉ែត្រ ដែលបង្កើតឡើងដោយការធ្លាក់អាចម៌ផ្កាយមួយ កាលពីជិត ៤ពាន់លានឆ្នាំមុន។ យាន rover បានរុករករណ្តៅនេះ តាំងពីឆ្នាំ២០១២មក។ ថ្មីៗនេះ អ្នកវិទ្យាសាស្រ្តបានរកឃើញថា រណ្តៅនេះធ្លាប់មានទឹក ដែលមានផ្ទុកអំបិល និងជាតិរ៉ែ សម្រាប់ទ្រទ្រង់ដល់ជីវិតរស់នៅផងដែរ។
លោកស្រី Melissa Trainer អ្នកវិទ្យាសាស្រ្តនៅមជ្ឈមណ្ឌលអវកាស Goddard របស់អង្គការ NASA និងជាអ្នកដឹកនាំការស្រាវជ្រាវនេះ បាននិយាយថា «យើងកំពុងតស៊ូពន្យល់ពីការរកឃើញនេះ។ ការពិតដែលថា អុកស៊ីហ្សែន មិនមែនចេះតែកើតមានឡើងវិញ គ្រប់រដូវកាលនោះទេ ដែលធ្វើឱ្យយើងគិតថា វាមិនមែនជាបញ្ហាមួយដែលត្រូវធ្វើជាមួយឌីណាមិចបរិយាកាសនោះទេ»៕
ចុចអាន៖ អ្នកវិទ្យាសាស្រ្តជប៉ុន រកឃើញភស្តុតាងដ៏សំខាន់ដែលបញ្ជាក់ថា លើភពអង្គារធ្លាប់មានជីវិតរស់នៅ