ក្រុងព្រះសីហនុ ជិត​មាន​ផ្លូវ​រថយន្ត​ដល់ទៅ ៦​គន្លង​ហើយ

  • 2019-11-16 03:23:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីកម្ពុជា បាន​អញ្ជើញ​បើកការដ្ឋាន​សាងសង់ផ្លូវ​ចំនួន ៣៤ខ្សែ​ក្នុងក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ នាព្រឹកថ្ងៃ១៦ខែវិច្ឆិកា ឆ្នាំ២០១៩។ ផ្លូវទាំង​៣៤ខ្សែ​នេះ​មានប្រវែង​សរុប​ជាង ៨៤គីឡូ ម៉ែត្រ មានរង្វង់មូលចំនួន ៣ និង​ស្ពាន​ចំនួន​៦ប្រវែង ២៥២ម៉ែត្រ ដោយ​គ្រោង​ចំណាយ​ ២៩៤លាន​ដុល្លារ។

រូបថត៖ រដ្ឋបាលខេត្តព្រះសីហនុ
ផ្លូវទាំង​៣៤ខ្សែនេះ​ចែកចេញ​ជា ៣ប្រភេទ៖

១. មហាវិថី​ចំនួន៣​ខ្សែ​ប្រវែងជាង ២២ គីឡូម៉ែត្រ មាន​ទទឹង ៥០​ម៉ែត្រ ទ្រូងផ្លូវ​ទទឹង ២៥,៧៥​ម៉ែត្រ មាន​គន្លង​ផ្លូវ​រថយន្ត ៦​គន្លង (៣ទៅ ៣មក) ផ្លូវ​ទោចក្រ​យានយន្ត​២គន្លង​រួមមាន៖ មហាវិថីរាម (លេខ៤៥), មហាវិថី​ឆ្នេររាម និង មហាវិថី​ជំទាវម៉ៅ (លេខ៤៧)។

២. វិថីមានចំនួន១៦ខ្សែមានប្រវែងជិត៥០គីឡូ ម៉ែត្រមានទទឹង ២០ម៉ែត្រទៅ ៤០ម៉ែត្រទ្រូងផ្លូវទទឹង ១០.២៥ម៉ែត្រ ទៅ ១៧,២៥ម៉ែត្រ មានគន្លងផ្លូវរថយន្ត២គន្លង ទៅ៤គន្លង, ផ្លូវទោចក្រយានយន្ត ២គន្លង។ វិថីទាំង ១៦ខ្សែនេះរួមមាន វិថីលេខ ៨៣៧-១ វិថីអូត្រេះ, វិថីឆ្នែរអូរឈើទាល (លេខ ៥០) វិថីកោះពូឡូវៃ (លេខ៣០០), វិថីឯករាជ្យ (លេខ១០០), វិធី២ធ្នូ (លេខ៦០០), វិថីលំហែព្រះភូមិន្ទ, វិថីឆ្នេរអូរត្រេះ, វិថីគុជអាស៊ី (លេខ១២៣៧), វិថីបុរីកម្មករ (លេខ១១២), វិថីជោតញ្ញាណ (លេខ ៧០១), វិថី២៨មិថុនា (លេខ១២៣), វិថីមិត្តភាពកម្ពុជា-រុស្ស៉ី (លេខ៧០៥) វិថីចំណោតអូរត្រាវ និងវិថីឆ្នេរពយជំទាវម៉ៅ និងវិថីអូរត្រជាក់ចិត្ត។

៣. អនុវិថី​មានចំនួន ១៥ខ្សែ​មាន​ប្រវែង​ជិត ១២ គីឡូម៉ែត្រ​មាន​ទទឹង​ផ្លូវពី ១៥​ម៉ែត្រ ទៅ​៤៥ម៉ែត្រ ទ្រូងផ្លូវ​ទទឹង ១០,២៥ម៉ែត្រ មានគន្លង​ផ្លូវរថយន្ត ២គន្លង និងផ្លូវ​ទោចក្រ​យានយន្ត​២គន្លង។ អនុវិថីទាំង១៥ខ្សែនេះរួមមាន៖ ផ្លូវកាត់ទទឹងវិថីអូរត្រេះ និងវិថីឆ្នេរអូរត្រេះ, ផ្លូវលេខ៨០១, ផ្លូវលេខ៥០១, ផ្លូវលេខ៥០៣, ផ្លូវលេខ៥០៥, ផ្លូវលេខ៥០៧, ផ្លូវលេខ១១៥, ផ្លូវលេខ៦០២, ផ្លូវលេខ៥០២, ផ្លូវលេខ៨១០, ផ្លូវលេខ ៨១៨៨, ផ្លូវលេខ១០២, ផ្លូវលេខ៨០៦, ផ្លូវលេខ១០៦ និងផ្លូវលេខ១២៦ លើកលែងតែកំណាត់ទី៣នៃផ្លូវលេខ៨០១ ប្រវែង ១០៣ម៉ែត្រ ផ្លូវមានទទឹង ១០ម៉ែត្រ៕

រូបថត៖ រដ្ឋបាលខេត្តព្រះសីហនុ

អត្ថបទ៖ សោភា

;