លី លាន​ជា និង​កូន​ស្រី​ ​​ក្លាយ​ជា​តំណាង​អាស៊ីក្នុង​ពិធី​ជប់លៀង​របស់​កំពូល​អ្នក​មាន​ពិភពលោក

  • 2019-12-04 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កំពូល​តារា​សម្ដែង​ចិន Jet Li បាន​ផ្អាក​ការងារ​របស់​ខ្លួន​ទាំង​អស់​ដើម្បី​ចូលរួម​កម្មវិធី​ជប់លៀង​បង្ហាញ​មុខ​កូន​ក្រមុំ​របស់​ខ្លួន ជា​មួយ​កំពូល​អ្នក​មាន​ដទៃ​ទៀត​នៅ​លើ​ពិភពលោក។

បណ្ដាញ​ព័ត៌មាន Sina បាន​រាយការណ៍​ថា កំពូល​តារា​សម្ដែង​ប្រុស​ចិន Jet Li ព្រម​ទាំង​កូន​បាន​ក្លាយ​ជា​តំណាង​របស់​អាស៊ី ដើម្បី​ចូល​រួម​ក្នុង​កម្មវិធី​ជប់​លៀង ព្រម​ទាំងរាំ​សម្រាប់​ខ្សែ​អភិជន​ពិភពលោក Le Bal des Debutantes (Le Bal)។

Le Bal ត្រូវ​បាន​ចាត់​ទុក​ថា​ជា​កម្មវិធី​បង្ហាញ​មុខ នៅ​ពេល​ពេញ​វ័យ​របស់​អ្នក​ប្រុស និង​អ្នក​នាង​នៃ​គ្រួសារ​អភិជន​នៅ​លើ​ពិភពលោក។ មុន​ពេល​បង្ហាញ​មុខ​ក្នុង​កម្មវិធី​នេះ តួ​រឿង វ៉ាង ហ្វីហុង បាន​កំដរ​កូន​ទៅ​ល​រ៉ូប​ដើម្បី​ចូលរួម​កម្មវិធី​ទៀត​ផង។

នៅ​ឆ្នាំ​នេះ កូន​ស្រី​សំណព្វ​ឈ្មោះ Jane របស់​ លី លាន​ជា​ បាន​ឈាន​ចូល​វ័យ​១៩​ឆ្នាំ និង​កំពុង​​រៀន​នៅ​មហាវិទ្យាល័យ Harward សហរដ្ឋអាមេរិក៕

ចុចអាន៖ ​ Rose ក្រុម BlackPink រក្សារាងស្អាតដោយទំពាអាហារយឺតៗ តែបើដឹង៣ តិចនិកទៀត កាន់តែភ្ញាក់ផ្អើល

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;