សាលាក្រុង​ នឹង​ចាក់​បញ្ចាំង​បន្ត​ផ្ទាល់​ឲ្យមើល​បាល់ជុំគ្នាល្ងាចនេះពេល កម្ពុជា ប៉ះ វៀតណាម

  • 2019-12-07 04:43:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្មីៗនេះប្រភពច្បាស់ការពីទំព័រ​ហ្វេសប៊ុក​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​បង្ហោះ​ឲ្យ​ដឹង​ថា សាលាក្រុង​នឹង​ចាក់​បញ្ចាំង​បន្ត​ផ្ទាល់​ពី​ប្រកួត​បាល់ទាត់រវាង​កម្ពុជានិង​វៀតណាម ឈុត​យុវជន​អាយុ​ក្រោម ២២ ឆ្នាំ ​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ស៊ីហ្គេម ២០១៩ ។

ក្រុមជម្រើសជាតិកម្ពុជាឈុត U22 កំពុងហ្វឹកហាត់ /រូបថត៖​ FFC

រដ្ឋបាល​រាជធានី​ភ្នំពេញ​ ក៏បាន​អញ្ជើញ​បងប្អូន​ទាំង​អស់​ចូលរួម​ទស្សនានិង​គាំទ្រ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ទាំង​អស់​ចាប់​ពី​ម៉ោង​ ៧ យប់​ត​ទៅ ចំពោះទីតាំងគឺនៅ ​សួន​ច្បារ​វត្តបទុមវតី្ត​។ រំឮកដែរថា ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ បាន​ឡើង​ទៅវគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃព្រឹត្តិការណ៍​ SEA Game នេះជាប្រវត្តិសាស្ត្រ​លើក​ដំបូងបង្អស់៕

អត្ថបទ៖ រក្សា

;