Messi រកបាន Hat-trick យប់មិញបំបែកកំណត់ត្រាមួយទៀត (មានវីដេអូ)

  • 2019-12-08 04:05:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​កីឡាករប្រធានក្រុម Lionel Messi អាចរកបាន ៣ គ្រាប់ក្នុងចំណោម ៥ គ្រាប់ដែលក្រុម Barcelona ឈ្នះលើក្រុម RCDMallorca ៥-២ ក្នុងកីឡដ្ឋាន Camp Nou ។

ខ្សែប្រយុទ្ធ ៣ ខាងលើរកបានគ្រាប់បាល់រួមគ្នាក្នុងមួយប្រកួត
ការ​រកបាន Hat-trick លើកទី ៣៥ ក្នុង​អាជីពរបស់ Messi នេះដែរគឺជាកំណត់ត្រាច្រើនបំផុត ពោលគឺច្រើនជាងកីឡាករក្រុមដទៃដែលលេងនៅលីគកំពូលអេស្ប៉ាញ។ ខណៈដែល Cristiano Ronaldo ដែលជាអតីតម៉ាស៊ីនរកគ្រាប់បាល់ឲ្យ Real Madrid អាចធ្វើបាន Hat-trick ចំនួន ៣៤ ដង(បង្ហាញខ្លួន ២៨៨ ប្រកួត) Messi បង្ហាញខ្លួន ៤៦២ ប្រកួត(១៦ រដូវកាល)។

ចំណែកលទ្ធផល Top 3 បច្ចុប្បន្ន Bacelona នៅកំពូលតារាងដដែលមាន ៣៤ ពិន្ទុស្មើនឹង Real Madrid (គ្រាប់ស៊ុតតិចជាង) Sevilla មាន ៣០ ពិន្ទុកំពុងប្រជែងគ្នាកៀកកិតដែរ។

ទស្សនាវីដេអូហាយឡាយខាងក្រោម(Watch on YouTube)៖

ក្រោយរកបាន ៣ គ្រាប់បន្ថែមយប់មិញនេះជួយឲ្យ Messi សន្សំបាន ១២ គ្រាប់រំកិលខ្លួនទៅឈរលើគេក្នុងចំណោមកីឡាកររកបានគ្រាប់ជាបន្តបន្ទាប់ ឯ Karim Banzema របស់ Real Madrid ដែលកំពុងឡើងជើងដែរនោះជាប់លេខ ២ រកបាន ១១ គ្រាប់(គិតត្រឹមសប្ដាហ៍ទី ១៦)៕

រូបថត៖ Laliga

ប្រភព៖ en.as. ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;