សម្តេច ហ៊ុន សែន ថា​ចង់​វាយកូនហ្គោលជាមួយលោក ដូណាល់ ត្រាំ

  • 2019-12-11 03:43:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​បង្ហើបឱ្យដឹងថា ក្នុងឱកាស​ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ​នៅឆ្នាំ​២០២០ខាងមុខនេះ សម្តេចចង់​វាយកូនហ្គោល​ជាមួយប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ។  ការ​ថ្លែងនេះ ធ្វើឡើង​ក្នុង​ពិធី​ចែកសញ្ញាបត្រ​ដល់និស្សិត​សាកលវិទ្យាល័យ​ឯកទេស​នៃកម្ពុជា នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ​២០១៩។

សម្តេច​បាន​ថ្លែង​យ៉ាង​ដូច្នេះថា៖ «ខ្ញុំត្រៀម​ប្រដាប់​វ៉ៃកូនហ្គោល​ទៅហើយ ​ព្រោះលោកត្រាំគាត់​ពូកែវ៉ៃកូនហ្គោល។ ចង់ឬមិនចង់ ខ្ញុំទៅអាមេរិកលើកនេះ ខ្ញុំចង់ទៅវ៉ៃកូនហ្គោលឱ្យបាន។ ពីខាងអាស៊ានទៅមាន២ ថងលួង (ឡាវ) ហើយនឹងខ្ញុំទេ វ៉ៃកូនហ្គោល»៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;