ក្រសួងប្រកាសចែករង្វាន់ iPhone 11 Pro ដល់អ្នករាយការណ៍ពីផ្លូវមានជង្ហុក

  • 2019-12-11 10:25:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​ប្រជា​ពលរដ្ឋ​ប្រើ​ប្រាស់​កម្មវិធី​រាយការណ៍​​អំពី​ជង្ហុក ​សំបុក​មាន់​ Road Care Mobile App ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​បាន​ប្រកាស​អំពី​កម្ម​វិធី​ចែក​រង្វាន់​​ដល់​អ្នក​​​ប្រើ​ប្រាស់។

​​អ្នក​រាយការណ៍​ដោយ​មាន​ភ្ជាប់​រូបភាព ខ្លឹមសារ និង​ទីតាំង​ត្រឹមត្រូវ​បាន​ច្រើន​ជាង​គេ ​នឹង​​ក្លាយ​ជា​អ្នក​ឈ្នះ​រង្វាន់​ ដែល​រង្វាន់​រួម​មាន​ iPhone 11 Pro ចំនួន​មួយ, Oppo A5 ចំនួន​មួយ, កាស​ AirPods ចំនួន​មួយ និង​មួក​សុវត្ថិភាព​ចំនួន ៥០។ លទ្ធផល​អ្នក​ឈ្នះ​រង្វាន់ នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី​ ១៤ ធ្នូ ២០១៩ នៅ​ទំព័រ​ហ្វេសបុក​ផ្លូវ​ការ​របស់​ក្រសួង។

អ្នក​ឈ្នះ​រង្វាន់​នឹង​ត្រូវ​ទៅ​បង្ហាញ​ខ្លួន ដើម្បី​ទទួល​រង្វាន់​នៅ​ក្នុង​កម្មវិធី​បិទ​យុទ្ធនាការ​ បណ្ដុះ​បណ្ដាល និង​ផ្សព្វផ្សាយ​ បច្ចេកទេស​ជួសជុល​ថែ​ទាំ​ផ្លូវ និង​កម្មវិធី​ថែ​ទាំ​ផ្លូវ (ROAD CARE Mobile App) នៅ​សណ្ឋាគារ ​ប្រេស៊ី​ដង់​ (President Hotel) ថ្ងៃទី ១៦ ធ្នូ ២០១៩។

ដើម្បី​ទាញ​យក​កម្មវិធី ROAD Care Mobile App សុំ​ចុច​តំណ​ភ្ជាប់​ខាង​ក្រោម​ ៖

ចុចអាន ៖ នេះ​របៀប​ប្រើ​កម្មវិធី​ថត​ផ្លូវ​សំបុក​មាន់ Road care ផ្ញើរ​ទៅ​ក្រសួង​ចាត់​ការ!

អត្ថបទ៖ សុខហេង

;