ទម្លាយ​អាថ៌កំបាំង​បាល់ Free Kick ដ៏ល្បីល្បាញរបស់ Carlos កាលពី​២២ឆ្នាំមុន

  • 2019-12-13 04:10:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Roberto Carlos បាន​ទាត់​​ Free kick មួយ​គ្រាប់​ដ៏​មិន​គួរ​ឲ្យ​​ជឿ​ចូល​ទី​បារាំង​កាល​ពី​ថ្ងៃ​ទី​​ ៣​ ខែ​មិថុនា​ ឆ្នាំ​១៩៩៧​ ​ធ្វើ​ឲ្យ​ពិភព​បាល់ទាត់​ស្គាល់​រូប​គេ​កាន់​តែ​ច្បាស់​។

ក្នុង​ការ​ប្រកួត​មិត្តភាព​កម្ដៅ​សាច់ដុំ​មុន​ពាន​ពិភពលោក​នៅ​កីឡដ្ឋាន​​ Stade de Gerland ទីក្រុង​ Lyon ក្រុម​ជម្រើស​ជាតិ​បារាំង​បាន​ស្មើ​គ្នា​ ១​ទល់​នឹង​១​ជាមួយ​ប្រេស៊ីល។

គេ​នៅ​ចាំ​បាន​គ្រាប់​ទី​មួយ​ក្នុង​ជំនួប​នោះ​ Carlos បាន​ទាត់​ Free Kick ក្នុង​ចម្ងាយ​២៨​ម៉ែត្រ​​កោង​គេច​​រនាំង​ការពារ​បញ្ចូល​ទី​យ៉ាង​ល្អ​ឥត​ខ្ចោះ​ ដែល​គ្មាន​នរណា​គិត​ថា​បាល់​​​អាច​ចូល​ទី​ឡើយ។​ យ៉ាង​ណា​សាមី​ខ្លួន​បាន​បញ្ជាក់​ថា​បាល់​របស់​ខ្លួន​គឺ​បាន​ជំនួយ​ពី​ខ្យល់​ទើប​កោង​ខ្លាំង​ដូច្នោះ​។

អតីត​ខ្សែ​ការពារ​ឆ្វេង​ក្រុម​សាំបា​និយាយ​ថា​“បាល់​នៅ​ពេល​នោះ​គឺ​កោង​ ហើយ​ខ្យល់​បាន​ជួយ​រុញ​វា​បន្ថែម​ឲ្យ​បុក​បង្គោល​ទី​ហើយ​ចូល​តែ​ម្ដង​។ ពិត​ជា​មិន​គួរ​ឲ្យ​ជឿ​"​៕

សូមទស្សនាវីដេអូ៖

ប្រភព៖ whosdatedwho ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;