ឧបនាយករដ្ឋមន្រ្តី​វៀតណាម ស្នើសុំការ​​គាំទ្រ​ពី​កម្ពុជា

  • 2019-12-13 06:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​ជំនួប​ជាមួយ​សម្តេច ហ៊ុន សែន នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ​២០១៩ នៅវិមាន​សន្តិភាព លោក ជឿង ហ័របិញ ឧប​នាយករដ្ឋមន្រ្តីប្រចាំការ​នៃប្រទេស​វៀតណាម បាន​លើកឡើង​ថា វៀតណាម​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃកិច្ចប្រជុំ​អាស៊ាន​នៅឆ្នាំក្រោយនេះ​ ហើយនឹងក្លាយ​ទៅជា​សមាជិក​មិនអចិន្ត្រៃយ៍​នៅអង្គការ​សហប្រជាជាតិ​ផងដែរ។ ក្នុងន័យនេះ​ លោក​បានស្នើសុំឲ្យ​កម្ពុជា​គាំទ្រ និង​សហការគ្នា​ធ្វើយ៉ាងណា​ឲ្យកិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​មានការ​រីកចម្រើន​ខ្លាំង​ឡើង​ថែមទៀត។

ក្នុង​ឱកាស​នេះ លោក ជឿង ហ័រប៊ិញ ពាំនាំការ​ផ្ដាំផ្ញើការ​សួរសុខទុក្ខ​ពីប្រមុខរដ្ឋ និងពីនាយករដ្ឋមន្រ្តី​វៀតណាម គោរពជូន​សម្ដេចតេជោ និងគោរព​អញ្ជើញ​សម្ដេច​តេជោ​ ទៅធ្វើ​ទស្សនកិច្ច​នៅប្រទេសវៀតណាម​នៅពេល​សមស្រប​ខាងមុខ។

លោក​បាន​សម្តែង​នូវការរីករាយជាមួយនឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងវៀតណាមលើគ្រប់វិស័យជាពិសេសលើវិស័យការពារជាតិ លើវិស័យសន្តិសុខសណ្តាប់ធ្នាប់តាមព្រំដែន វិស័យសេដ្ឋកិច្ចក៏ដូចជាវិស័យពាណិជ្ជកម្មផងដែរ។ក្នុងន័យនេះ​ លោក​មានប្រសាសន៍ថា ពាណិជ្ជកម្មកម្ពុជា និងវៀតណាម អាចឈានទៅដល់តាមការកំណត់៥ពាន់លានដុល្លារសហរដ្ឋអាមេរិចនៅឆ្នាំ២០២០នេះ។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រីអបអរសាទរ និងជូនពរដល់ប្រទេសវៀតណាមដែលបានទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំក្រោយនេះ ហើយក៏ជាសមាជិកមិនអចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិជាតិនៅឆ្នាំក្រោយនេះផងដែរ ក្នុងន័យនេះសម្ដេចតេជោ​ បានលេីកឡេីងថា​ កម្ពុជានៅឆ្នាំក្រោយនេះនឹងទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបក្នុងនៅនេះគប្បីណាប្រទេសទាំងពីរសហការគ្នារួមគ្នាគាំទ្រគាំទ្រគ្នាទៅវិញទៅមកទាំងនៅកិច្ចប្រជុំនៅវៀតណាម និងកិច្ចប្រជុំនៅក្នុងប្រទេសកម្ពុជាទទួលបាននូវភាពជោគជ័យឲ្យកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរនេះបានរីកចម្រើនឡើងថែមទៀត។

សម្តេចបញ្ជាក់​ថា អញ្ជើញ​ទៅធ្វើ​ទស្សនកិច្ចកិច្ចនៅប្រទេសវៀតណាមក្នុងពេលវេលាសមស្របណាមួយខាងមុខ។

ដោយឡែកពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងវៀតណាមនោះ សម្ដេចតេជោ បានសម្ដែងនូវការអបអរសាទរវឌ្ឍនភាពនៃការអភិវឌ្ឍរបស់ប្រទេសវៀតណាម និងក៏បានសំដែងនូវការរីករាយផងដែរ ជាមួយនឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕

អត្ថបទ និងរូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន

;