Jose ប្រដូច Messi ទៅនឹងរឿងអាសអាភាស
- 2019-12-15 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Jose ប្រដូច Messi ទៅនឹងរឿងអាសអាភាស
ចន្លោះមិនឃើញ
លោក Jose Morinho ជាគ្រូបង្វឹកក្រុមមាន់ខ្នាយមាស Spurs បាននិយាយថា៖ "Messi ហាក់ជាដូចរឿងអាសអាភាសអីចឹង គេគ្រប់គ្នាចូលចិត្តមើល ប៉ុន្តែនៅទីសាធារណៈពួកគេធ្វើជាមិនដឹងមិនដែលស្គាល់”។ ពាក្យខ្លីៗប៉ុន្មានម៉ាត់នេះធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ខ្លាំង ក៏ប៉ុន្តែប្រភពមិនបានបញ្ជាក់ពេលវេលានៅឯណា និងអំឡុងពេលណានោះទេ គ្រាន់តែលេចចេញមកពេលដែល Messi ឈ្នះពាន Ballon'dor លើកទី ៦ កាលពីខែធ្នូកន្លងទៅ។
Messi ទោះជាលេងក្នុងតំណែងខ្សែបម្រើ ឬ ខ្សែប្រយុទ្ធក៏ដោយ ក៏រូបគេរត់ពេញតារាងដើម្បីបោះបាល់ ដណ្ដើមបាល់ឲ្យមិត្តរួមក្រុម ឬបញ្ចប់ទីខ្លួនឯងតែម្តង ដែលបច្ចេកទេសទាំងនោះសូម្បីគ្រូបង្វឹក្រុមគូប្រជែង ក៏ស្ញើចសរសើរថា មិនងាយយកខ្សែការពារមកបិទ Messi ជាប់នោះទេ បើទោះជាមកដល់ឆ្នាំនេះរូបគេវ័យ ៣២ ឆ្នាំក៏ដោយ៕
អត្ថបទទាក់ទង៖