គ្រូ​វៀតណាម ត្រូវ​គេ​សរសើរ​រឿង​មួយ ក្រោយ​បញ្ចប់​កីឡា​ស៊ី​ហ្គេម

  • 2019-12-14 03:17:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​វៀតណាម​លោក Park Hang Seo ត្រូវ​បាន​អ្នក​គាំទ្រ​ក្នុង​ប្រទេស​មួយ​នេះ​ចាត់​ទុក​ជា​វិរបុរស​ម្នាក់​ក្នុង​វិស័យ​បាល់​ទាត់​របស់​ពួក​គេ បន្ទាប់​ពី​អាច​ដឹក​នាំ​ក្រុម​ឈ្នះ​មេដាយ​មាស​ជា​លើក​ដំបូង​​ក្នុង​ប្រវត្តិសាស្ត្រ។

រូបថត៖ vff.org.vn
បុរស​សញ្ជាតិ​កូរ៉េ​ខាងត្បូង​រូប​នេះ ក៏​បាន​រួម​ចំណែក​បំបែក​កំណត់ត្រា​ឲ្យ​វៀតណាម​ផង​ដែរ ពោល​គឺ​​វៀតណាម​ ​ឡើង​ដល់​​​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​ព្រឹត្តិការណ៍​នេះ​ ៦ លើក​ហើយប៉ុន្តែ​មិន​ធ្លាប់​ឈ្នះ​នោះ​ទេ ​បាន​ត្រឹម​មេដាយ​ប្រាក់​ប៉ុណ្ណោះ(រង​ជើង​ឯក) ។

ក្រោយ​បញ្ចប់​ព្រឹត្តិការណ៍​​កីឡា​ស៊ី​ហ្គេម​លើក​ទី ៣០ ​កំណត់ត្រាផ្ទាល់ខ្លួន​មួយ​ដែល​ទើប​នឹង​ត្រូវ​បាន​គេ​ទម្លាយ​ឲ្យ​ដឹង​ដែរ​នោះ​គឺ ​លោក Park ដឹក​នាំ​ក្រុម ២៨ លើក ​(គិត​គ្រប់​ការ​ប្រកួត) ពេល​ប៉ះ​ជាមួយ​នឹង​ក្រុម​មក​ពី​តំបន់​អាស៊ាន​គឺ​មិន​ដែល​ចាញ់​សោះ។ សម្រាប់​ការ​ប្រកួត​បន្ទាប់​លោក​នឹង​ដឹក​នាំ​ក្រុម ឈុតធំ ប៉ះ​ជាមួយ​នឹង​ក្រុម​ម៉ាឡេស៊ី ​ក្នុង​ព្រឹត្តិការណ៍​ជម្រុះ​ World Cup 2022 ជុំ​ទី ៣ ​ខាង​មុខ​នេះ។ ចាំ​មើល​ថា​តើ​លោក​នៅ​តែ​រក្សា​កំណត់ត្រា​ល្អ​នេះ​ដែរ​ឬ​យ៉ាង​ណា?

រូបថត៖ vff.org.vn

មួយ​វិញ​ទៀត ​បើ​​មើល​លើ​​អាកប្បកិរិយា​របស់​លោក Park វិញ​ឃើញ​ថា​ ​លោក​តែង​តែ​តឹង​សរសៃក ជាមួយ​អាជ្ញាកណ្ដាល​លើ​ទីលាន​ក៏​ដូច​អាជ្ញាកណ្ដាល​ខ្សែ​បន្ទាត់​ ​រហូត​ដល់​បាន​កាតលឿង​ជា​ញឹក​ញាប់​ ​និង​ជា​ពិសេស​ ​បាន​កាត​ក្រហម​មួយ​ទៅ​អង្គុយ​ជាមួយ​អ្នក​គាំទ្រ​វិញ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ។ ផ្ទុយ​ទៅ​វិញ ទង្វើ​នេះ​ត្រូវ​អ្នក​គាំទ្រ​វៀតណាម ​និង​សារព័ត៌មាន​នានា​ក្នុងស្រុកវៀតណាមលើក​សរសើរ​ថា ​លោក​ចង់​ឲ្យ​ក្រុម​ឈ្នះ​ មិន​ចង់​ឲ្យ​កីឡាករ​មាន​របួស ប៉ះ​ពាល់​ទម្រង់​លេង៕

រូបថត៖ vff.org.vn
Park ​បាន​កាត​ក្រហម​ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ /រូបថត៖ vff.org.vn

អត្ថបទទាក់ទង៖

ប្រភព៖ Wikipedia | Asean Football ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;