កីឡាករ​ចិន​ម្នាក់​ស៊ុត​បាន ២ គ្រាប់​តែឯងនៅ​ពាន​ធំ​ទី ២ លីគ​អេស្ប៉ាញ(មាន​វីដេអូ)

  • 2019-12-20 03:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​Wu Lei បាន​បញ្ចេញ​ទេពកោសល្យ​របស់​ខ្លួន​ដោយ​ស៊ុត​បាន ២ គ្រាប់ម្នាក់​ឯង​ ជួយ​ឲ្យ​ក្រុម Espanyol ឈ្នះ Lleida Esportiu ក្នុង​​ជម្រុះ​នៃ​ពាន​ COPA del Ray យប់​មិញនេះ។

Wu Lei និងអ្នកគាំទ្រពេលចប់ការប្រកួតយប់មិញ /រូបថត៖ CNFootball
បន្ទាប់ពី Wu Lei ​បាន​ក្លាយ​ជា​កីឡាករ​សញ្ជាតិ​ចិន​ដំបូង​បង្អស់​ ដែល​រក​គ្រាប់​បាល់បាន​នៅ​លីគ​កំពូល​អេស្ប៉ាញ​ Laliga ​ពេល​បង្ហាញ​ខ្លួន​លើក​ទី​ ៣ ​លេង​ឲ្យ​ក្រុម Espanyol ​ទល់​នឹង​ក្រុម Real Valladolid ​យក​ឈ្នះ​ដោយ​លទ្ធផល ៣-១ កាល​ពី​រដូវកាល ២០១៨-២០១៩ កន្លងមក។ ពេលនេះរូបគេត្រូវបានក្លឹបនិងអ្នកគាំទ្រលើកសរសើរពីសមត្ថភាពសម្រេចទីដ៏ល្អ បានជួយក្រុមឲ្យឈ្នះជាញឹកញាប់។
Wu Lei និងមិត្តរួមក្រុម

ជម្រាបជូន ខ្សែ​ប្រយុទ្ធ​វ័យ ២៧ ​ឆ្នាំ​រូប​នេះ​ មិន​មែន​កីឡាករ​ដំបូង​ដែល​បាន​ជាន់​ដី​អេស្ប៉ាញ​នោះ​ទេ ​ពោល​គឺ​ធ្លាប់​មាន​កីឡាករ​ម្នាក់​ឈ្មោះ Zhang Chengdong ​ចុះ​កិច្ចសន្យា​លេង​ឲ្យ​ក្លឹប Rayo Vallecano រួច​មក​ហើយ​កាល​ពី​រដូវ​កាល ២០១៥-២០១៦។

Wu Lei និងអ្នកគាំទ្រ

Wu Lei ​មុន​បាន​មក​លេង​អេស្ប៉ាញ ​រូប​គេ​ជា​កីឡាករ​របស់​ក្លឹប Shanghai SIPG នៅ​លីគ​កំពូល​ចិន Chinese Super League ​ហើយ​ថែម​ទាំង​ជាកីឡាករ​ឆ្នើម​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​ ៥ រដូវ​កាល​ជាប់​គ្នា។ ជាង​នេះ​ទៀត ​វត្តមាន​របស់​កីឡាករ​ញញឹម​ស្រស់​រូប​នេះ ​ក៏​បាន​ទាក់ទាញ​អ្នក​គាំទ្រ​ចិន​ឲ្យ​ចូល​តាមដាន​ទស្សនា​ជាង ៤០ លាន​នាក់​កាល​ពី​រដូវកាល​មុន។ ចំណេកឯ ក្លឹបបាល់ទាត់ Espanyol ដែលមានមូលដ្ឋាននៅទឹកដីតំបន់កាតាឡាន់ប្រទេសអេស្ប៉ាញ ត្រូវបានគ្រប់គ្រងដោយសេដ្ឋីចិនលោក Chen Yansheng៕

ទស្សនាវីដេអូហាយឡាយខាងក្រោម៖

អត្ថបទទាក់ទង៖

ប្រភព៖ Xinhua ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;