មក​ស្គាល់​កីឡាករ​ចិន​ដំបូង​បង្អស់​ ​​រក​គ្រាប់​បាល់​បាន​នៅ​លីគ​កំពូល​អេស្ប៉ាញ​ Laliga

  • 2019-06-13 04:47:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Wu Lei ​បាន​ក្លាយ​ជា​កីឡាករ​សញ្ជាតិ​ចិន​ដំបូង​បង្អស់​ ដែល​រក​គ្រាប់​បាល់បាន​នៅ​លីគ​កំពូល​អេស្ប៉ាញ​ Laliga ​ពេល​បង្ហាញ​ខ្លួន​លើក​ទី​ ៣ ​លេង​ឲ្យ​ក្រុម Espanyol ​ទល់​នឹង​ក្រុម Real Valladolid ​យក​ឈ្នះ​ដោយ​លទ្ធផល ៣-១ កាល​ពី​រដូវកាល ២០១៨-២០១៩។

Lei បាននិយាយក្រោយចប់ការប្រកួតនោះថា "ខ្ញុំសប្បាយចិត្តដែលអាចរកគ្រាប់បាល់បាន ហើយថែមទាំងមានអ្នកគាំទ្រជាច្រើនស្វាគមន៍យ៉ាងកក់ក្ដៅ ហើយខ្ញុំនឹងព្យាយាមរកគ្រាប់បាល់បន្ថែមទៀត។"

​​យ៉ាង​ណា​មិញ ខ្សែ​ប្រយុទ្ធ​វ័យ ២៧ ​ឆ្នាំ​រូប​នេះ​មិន​មែន​កីឡាករ​ដំបូង​ដែល​បាន​ជាន់​ដី​អេស្ប៉ាញ​នោះ​ទេ ​ពោល​គឺ​ធ្លាប់​មាន​កីឡាករ​ម្នាក់​ឈ្មោះ Zhang Chengdong ​ចុះ​កិច្ចសន្យា​លេង​ឲ្យ​ក្លឹប Rayo Vallecano រួច​មក​ហើយ​កាល​ពី​រដូវ​កាល ២០១៥-២០១៦។

មិត្តរួមក្រុមអបអរ Lei រកគ្រាប់បាល់បាន

​ចំណែក​ Wu Lei ​មុន​បាន​មក​លេង​អេស្ប៉ាញ ​រូប​គេ​ជា​កីឡាករ​របស់​ក្លឹប Shanghai SIPG នៅ​លីគ​កំពូល​ចិន Chinese Super League ​ហើយ​ថែម​ទាំង​ជាកីឡាករ​ឆ្នើម​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​ ៥ រដូវ​កាល​ជាប់​គ្នា។ ជាង​នេះ​ទៀត ​វត្តមាន​របស់​កីឡាករ​ញញឹម​ស្រស់​រូប​នេះ ​ក៏​បាន​ទាក់ទាញ​អ្នក​គាំទ្រ​ចិន​ឲ្យ​ចូល​តាមដាន​ទស្សនា​ជាង ៤០ លាន​នាក់​កាល​ពី​រដូវកាល​មុន។

Wu Lei ពេលលេងទល់នឹងក្រុម Valladolid

សូមបញ្ជាក់ដែរថា ក្លឹបបាល់ទាត់ Espanyol ដែលមានមូលដ្ឋាននៅទឹកដីតំបន់កាតាឡាន់ប្រទេសអេស្ប៉ាញ ត្រូវបានគ្រប់គ្រងដោយសេដ្ឋីចិនលោក Chen Yansheng៕

អត្ថបទទាក់ទង៖

ប្រភព៖ South China Morning Post ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;