រកឃើញក្រុមជម្រើសជាតិមួយដែលឡើងពិន្ទុច្រើនជាងគេក្នុង FIFA Ranking

  • 2019-12-20 08:22:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមបាល់ទាត់ជម្រើសជាតិកាតា បានឡើងពិន្ទុរហូតដល់ ១៣៨ ពិន្ទុ (គិតពេញមួយឆ្នាំ ២០១៩)។ អ្វីដែលពិសេសនោះគឺកើន ៣៨ លេខជាកំណើនដ៏ខ្ពស់ បើធៀបនឹងចំណាត់ថ្នាក់ឆ្នាំមុនៗ។

កាតា ពេលឈ្នះជប៉ុន លើកពាន AFC Asian Cup ជាលើកដំបូង
លទ្ធផលនេះបានជួយឲ្យប្រទេសកាតាជាប់ក្នុងតារាង "Mover of the year 2019” បន្ទាប់ពីពួកគេអាចឈ្នះជើងឯក AFC Asian Cup ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត និងការរកបានជ័យជម្នះជារឿយៗក្នុងតំបន់អាស៊ីនៃវគ្គជម្រុះពានរង្វាន់ World Cup 2022។

បើគិតចំណាត់ថ្នាក់លំដាប់ទ្វីបអាស៊ី ជប៉ុនវ៉ាដាច់អ៊ីរ៉ង់ឡើងមកឈរលេខ ១ វិញចំណែកកូរ៉េខាងត្បូង លេខ ៣ អូស្រ្តាលី លេខ ៤ និងកាតា ឈរលេខ ៥។

ចំណែកក្រុមបាល់ទាត់ជម្រើសជាតិបែលហ្សិក ជាប់ចំណាត់ថ្នាក់ "FIFA team of the year 2019” ឈរចំណាត់ថ្នាក់លេខ ១ ពិភពលោក រីឯបារាំង ជើងឯកពិភពលោកឆ្នាំ ២០១៨ នៅលេខ ២ ប្រេស៊ីល លេខ ៣ និងអង់គ្លេសនៅលេខ ៤៕

កាតា ពេលឈ្នះជប៉ុន លើកពាន AFC Asian Cup ជាលើកដំបូង

អត្ថបទទាក់ទង៖

ប្រភព៖ AFC | FIFA ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;