ខ្សែប្រយុទ្ធ Liverpool ជាប់ឈ្មោះ ៣ នាក់ចុងក្រោយត្រៀមទទួលពានកីឡាកអាហ្វ្រិកល្អបំផុត

  • 2019-12-23 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែប្រយុទ្ធទាំង​ពីរ​រូប​របស់ Liverpool គឺ Mohamad Salah(សញ្ជាតិអេហ្ស៊ីប) និង Sadio Mane(សញ្ជាតិសេណេហ្គាល់) ជាប់ឈ្មោះជាបេក្ខជនលេច​ធ្លោ​ជាង​គេ ៣ នាក់ចុងក្រោយជាមួយ​នឹង​ខ្សែ​ប្រយុទ្ធ​ Manchester City គឺ Riyard Marez (សញ្ជាតិ​អាល់ហ្សេរី) ត្រៀមទទួលពានកីឡាកអាហ្វ្រិកល្អបំផុត(African Player of the Year award ២០១៩)។

បេក្ខជនលេច​ធ្លោ​ជាង​គេ ៣ នាក់ចុងក្រោយ
អ្នកឈ្នះនឹងត្រូវប្រកាសធ្វើឡើងនៅប្រទេសអេហ្ស៊ីបថ្ងៃទី ៧ ខែមករាឆ្នាំ ២០២០។ ពានរង្វាន់ត្រូវបានអនុញ្ញាតិឲ្យអ្នកដែលមានសិទ្ធបោះឆ្នោតមានដូចជា គ្រូបង្វឹក នាយកបច្ចេកទេស និងប្រធានក្រុមនៃប្រទេសជាសមាជិកតំបន់សហព័ន្ធបាល់ទាត់ទ្វីបអាហ្វ្រិក CAF ។

ជម្រាបជូនថា ម្ចាស់អាវលេខ ១០ គឺ Mohamad Salah ឈ្នះពានរង្វាន់បុគ្គលដ៏សំខាន់នេះ ២ ឆ្នាំជាប់ៗគ្នាហើយ៕

Salah ឈ្នះពានឆ្នាំ ២០១៨ /រូបថត៖ LFC
រូបថត៖ LFC
រូបថត៖ LFC

អត្ថបទទាក់ទង៖

ប្រភព៖ Liverpool FC ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;