កំណត់ត្រាអ្វីខ្លះពេល Liverpool ឈ្នះពាន FIFA Club World Cup យប់មិញ?(មានវីដេអូ)

  • 2019-12-22 07:01:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Liverpool ដែលជាជើងឯកទ្វីបអឺរ៉ុប បានយកឈ្នះក្រុមជើងឯកមកពីទ្វីបអាមេរិកឡាទីន Flamengo ដោយលទ្ធផល ១-០ គ្រងជើងឯក ក្លឹប​បាល់ទាត់​ពិភពលោក Club World Cup លើក​ទី ១ ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន។

Firmino បានក្លាយជា Hero ម្តងទៀត /រូបថត៖ LFC
១ គ្រាប់នៅម៉ោងបន្ថែមនាទី​ទី ៩៨ ទៅហើយនោះធ្វើបានដោយ [ខ្សែ​ប្រយុទ្ធ​ Firmino បានក្លាយជា Hero ម្តងទៀត ក្រោយ​បាន​បាល់​ពី Mane](http://kleykley.sabay.com.kh/article/1180395?fbclid=IwAR3XYlObKeBymlLUiQFfZAeFn-98UW6HmNN39jDlzkew2HTGInH-ck3nkbE#utm_campaign=fb) បាន​ញាក់​ដាច់​ទាំង​ខ្សែ​ការពារ និង​អ្នក​ចាំ​ទី​ហើយ​ស៊ុត​បំពោងសំណាញ់​ទី​បាន​យ៉ាង​ស្អាត។

ខាងក្រោមនេះគឺកំណត់ត្រាល្អដែលក្រុមហង្សក្រហមបានកាន់កាប់បន្ទាប់ពីឈ្នះពានយប់មិញ៖

  • Liverpool ជា​ក្រុម​អង់គ្លេស​ទី ២ ដែល​បាន​ឈ្នះ FIFA Club World Cup បន្ទាប់ពីក្រុម Manchester United អាចធ្វើបាន ១ ដងឆ្នាំ ២០០៩
  • Liverpool គ្រងជើងឯក ក្លឹប​បាល់ទាត់​ពិភពលោក Club World Cup លើក​ទី ១ ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប
  • Liverpool ជាក្រុមមកពីអង់គ្លេស ១ គត់ដែលអាចឈ្នះពានអន្តរជាតិ ៣ ក្នុងមួយឆ្នាំ(ឈ្នះពាន UEFA Champions League, UEFA Super Cup និង FIFA Club World Cup)៕

ទស្សនាវីដេអូហាយឡាយខាងក្រោម(Watch on YouTube)៖

ឈ្នះពាន UEFA Champions League 2019
ឈ្នះពាន UEFA Super Cup 2019
ឈ្នះពាន FIFA Club World Cup

អត្ថបទទាក់ទង៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;