លេងឱ្យក្លឹបហូរឡង់ទើបបាន ៤ប្រកួត Honda ប្រកាស​ចែក​ផ្លូវគ្នាទៅហើយ

  • 2019-12-24 01:46:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Keisuke Honda បាន​ចែកផ្លូវគ្នាជាមួយក្លឹប Vitesse Arnhem នៃប្រទេសហូរឡង់ បន្ទាប់ពីលេងឱ្យក្លឹបនេះមិនទាន់បាន​ដល់ ២ខែផង ឬទើបតែបាន៤ប្រកួតប៉ុណ្ណោះ។

អតីត​កីឡាករ​ជម្រើសជាតិជប៉ុនរូបនេះ បាន​បង្ហោះ​នៅលើ​បណ្តាញ​ទ្វីតធើ​កាលពីថ្ងៃទី២៣ ខែធ្នូម្សិលមិញ​ថា «សូមអរគុណ​សម្រាប់​គ្រប់​អ្វីៗ​ទាំងអស់ទៅកាន់​អ្នករាល់គ្នា​នៃក្លឹប Vitesse។ ថ្វីត្បិត​តែមានរយៈពេលខ្លី ប៉ុន្តែខ្ញុំពិតជា​អគុណ​ណាស់។ ខ្ញុំនឹង​រង់ចាំជួបអ្នក​នៅថ្ងៃណាមួយម្តងទៀត»។

Honda បន្តថា «នៅពេលខ្ញុំមកដល់ទីនេះ គោលដៅ​របស់​ខ្ញុំ គឺ​ដើម្បីផ្លាស់ប្តូរ ប៉ុន្តែខ្ញុំធ្វើមិនបានសម្រេចឡើយ»។

គួរ​រំលឹក​ថា Honda ដែល​មានអាយុ ៣៣ឆ្នាំ បាន​ចុះកុងត្រាជាមួយក្លឹបនេះ កាលពីថ្ងៃទី៦ ខែវិច្ឆិកាកន្លងទៅ រហូតដល់​បញ្ចប់​រដូវកាល៕

ប្រភព៖ Japantimes ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;