សូរ្យគ្រាស​នៅថ្ងៃ២៦ធ្នូស្អែក​នេះ ប្រទេស​អាស៊ី​ភាគច្រើន​អាចមើល​ឃើញ!

  • 2019-12-25 02:57:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បាតុភូត​សូរគ្រាស​នឹង​កើតឡើង​នៅថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៩​ស្អែកនេះ​ហើយ ក្នុងនោះ​ប្រទេស​ដែល​អាច​មើលឃើញ រួមមាន​ប្រទេសនៅ​ភាគខាងជើង​និងភាគខាងកើតអាហ្វ្រិក, ប្រទេស​ភាគច្រើននៅអាស៊ី ដូចជា កោះម៉ារីអាណាខាងជើង កោះខ្វាម ឥណ្ឌា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី អូម៉ង់ កាតា អារ៉ាប៊ីសាអ៊ូឌីត សិង្ហបុរី ស្រីលង្កា និង​អារ៉ាប់រួម ព្រមទាំងប្រទេសអូស្ត្រាលីផងដែរ។

សូរ្យគ្រាស​នេះ នឹង​មាន​រយៈពេល​ដល់ ៣នាទី និង ៤០វិនាទី។

គួរ​រំលឹក​ថា សូរគ្រាស ដ៏​យូរ​បំផុត​គឺមាន​រយៈពេល ៧នាទី ៨​វិនាទី បាន​កើតឡើង​នៅ​ថ្ងៃទី២០ មិថុនា ឆ្នាំ​១៩៥៥ ជា​សូរគ្រាស​ដ៏វែង​ជាងគេ​បំផុត ចាប់​តាំង​ពី​ស.វទី១១ នឹង​អាចដល់​ស.វទី​២២ ដោយ​លាត​សន្ធឹង​ពី​មហា​សមុទ្រ​ឥណ្ឌា រហូតទៅ​ដល់​ភាគ​និរតី​នៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិច។ សូរគ្រាស អាច​កើតឡើង ២ ទៅ ៥ដង ក្នុង​១ឆ្នាំ៕

ប្រភព៖ gadgets.ndtv ប្រែ​សម្រួល៖ សំភី

;