បះ​សក់​នឹង​សម្រស់​ក្មេង​មិន​គួរ​ឲ្យ​ជឿ​របស់​បវរកញ្ញា​វ័យ​៧២​ឆ្នាំ​របស់​ថៃ

  • 2019-12-27 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មនុស្ស​គ្រប់​គ្នា​គ្មាន​អ្នក​ណា​ជឿ​ឡើយ​ថា បវរកញ្ញា​ប្រទេស​ថៃ លោក​ស្រី Apsara Hongsakul នៅ​ឆ្នាំ​នេះ​បាន​ឈាន​ដល់​វ័យ៧២​ឆ្នាំ​ហើយ។

គេ​នៅ​ចាំ​បាន​ថា កាល​ពី​ឆ្នាំ​២០១៤ បវរចក្រវាល​ពិភពលោក​ឆ្នាំ១៩៦៥ បាន​ធ្វើ​ឲ្យ​គេ​ស្លុត​អារម្មណ៍​គ្រប់​គ្នា​នៅ​ពេល​បង្អួត​សម្រស់​ក្មេង​ដូច​ម្ភៃប្លាយ នៅពេល​លោក​ស្រី​មាន​អាយុ​៦៧​ឆ្នាំ។ កន្លង​ផុត​៥​ឆ្នាំ នៅ​ពេល​នេះ​លោក​ស្រី​បាន​កើន​ចៅ​ថែម​ប៉ុន្មាន​នាក់​ទៀត​ហើយ​នោះ កាល​ពី​ពេល​ថ្មី​ៗ​នេះ បវរកញ្ញា​ប្រទេស​ថៃ​ឆ្នាំ​១៩៦៤ បាន​បង្ហើប​ពី​រូបភាព​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​បន្ត​ទៀត ដែល​ធ្វើ​ឲ្យ​គេ​អត់​នឹង​មិន​ច្រណែន​មិន​បាន។

យោង​តាម​កម្រង​រូបភាព​របស់​អតីត​បវរកញ្ញា​ចក្រវាល​ពិភពលោក​រូប​នេះ គេ​ស្ទើរ​តែ​មិន​ជឿ​ថា​ លោក​ស្រី​ឆ្នាំ​នេះ​មាន​អាយុ​៧២​ឆ្នាំ​នោះ​ឡើយ ដ្បិត​លោក​ស្រី​មើល​ទៅ​មិន​លើស​ពី​អាយុ​៣០​ជាង​ទេ។ ជាមួយ​នឹង​សម្បុរ​ស ព្រម​ទាំង​​រាង​ស្វែល​ទៀត​នោះ មនុស្ស​ជាច្រើន បាន​សរសើរ​លោក​ស្រី Apsara ថា​ជា​នារី​មិន​ចេះចាស់។ ប្រៀប​ធៀប​នឹង​រូបកាល​លោក​ស្រី​ទើប​ទទួល​ជយលាភី​កាល​ពិ​កន្លះ​សតវត្ស​មុន​ក៏​មិន​ខុស​គ្នា​ច្រើន​ប៉ុន្មាន៕

អានបន្ត៖ ​​ ​ សម្រស់មុននិងក្រោយចូលសិល្បៈរបស់រាជិនីសម្រស់ និងប្រុសស្អាតចិនបង្កចម្រូងចម្រាស់

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

;