រកឃើញ​រណ្តៅ​អាចម៌ផ្កាយ​ដ៏ធំបំផុតមួយនៅឡាវ

  • 2020-01-03 01:45:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​អ្នក​ស្រាវជ្រាវ​អន្តរជាតិ​ បាន​រកឃើញ​រណ្តៅ​អាចម៌ផ្កាយ​ដ៏ធំបំផុតមួយ​នៅក្នុង​តំបន់​ Bolaven នៃខេត្តចម្បារសាក់ ប្រទេសឡាវ។ ការ​រកឃើញនេះ ត្រូវបានផ្សព្វផ្សាយក្នុងទស្សនាវដ្តី PNAS កាលពី​ពេលថ្មីៗនេះ ដោយ​ផ្អែកលើភស្តុតាង​សំណល់ គីមីភូមិសាស្រ្ត រូបភូមិសាស្រ្ត និង​ប្រវត្តិភូមិសាស្រ្ត។

រណ្តៅ​អាចម៌ផ្កាយនេះ មាន​ប្រវែង​ប្រមាណ ១៧គីឡូម៉ែត្រ និង​ទទឹង ១៣គីឡូម៉ែត្រ កប់​នៅក្រោម​តំបន់​ភ្នំភ្លើង​មួយ​ដែលមានផ្ទៃដី​ទំហំ ៩១០​គីឡូម៉ែត្រ។ អ្នក​ស្រាវជ្រាវជឿជាក់ថា អាចម៌ផ្កាយបាន​ធ្លាក់មកលើផែនដី ត្រង់​ប្រទេសឡាវនេះ កាលពី ៧៩ម៉ឺនឆ្នាំមុន។

បន្ថែមពីនេះ អ្នកស្រាវជ្រាវ នឹង​សិក្សាបន្ថែមអំពីកម្លាំងទំនាញ​អាចម៌ផ្កាយ ធ្លាក់មកលើផែនដី ដែល​ធ្វើឱ្យរណ្តៅ​នេះកប់​លាក់ខ្លួនក្រោមដី​បានយ៉ាងជ្រៅបែបនេះ៕

ប្រភព៖ Sputnik News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;