ទីបំផុត! លោក ត្រាំ បញ្ចេញសារឆ្លើយតបហើយ រឿងដែលអ៊ីរ៉ង់បាញ់មីស៊ីលដាក់ទ័ពអាមេរិក
- 2020-01-08 03:20:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត! លោក ត្រាំ បញ្ចេញសារឆ្លើយតបហើយ រឿងដែលអ៊ីរ៉ង់បាញ់មីស៊ីលដាក់ទ័ពអាមេរិក
ចន្លោះមិនឃើញ
ភ្លាមៗ បន្ទាប់ពីកងទ័ពបានបាញ់ផ្លោងមីស៊ីលជាច្រើនគ្រាប់ដាក់មូលដ្ឋានទ័ពអាមេរិក នៅប្រទេសអ៊ីរ៉ាក់ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហោះសារឆ្លើយតបនៅលើបណ្តាញទ្វីតធើ នាព្រឹកថ្ងៃទី៨មករា ដែលមានខ្លឹមសារដូចខាងក្រោមនេះ៖
«ល្អ! មីស៊ីលបាញ់ចេញពីអ៊ីរ៉ង់ ដាក់ទៅលើមូលដ្ឋានយោធា២កន្លែង ក្នុងប្រទេសអ៊ីរ៉ាក់។ ការវាយតម្លៃពីជនរងគ្រោះ និងការខូចខាត កំពុងធ្វើឡើងហើយ។ រហូតមកដល់ពេលនេះ យើងមានឧបករណ៍យោធាដ៏ខ្លាំងបំផុត និងគ្រប់កន្លែងក្នុងពិភពលោក។ ខ្ញុំនឹងធ្វើសេចក្តីថ្លែងការណ៍នៅព្រឹកស្អែក (យប់នៅកម្ពុជា)»៕
ចុចអាន៖ ចាប់ផ្តើមសងសឹកហើយ! អ៊ីរ៉ង់ ផ្លោងមីស៊ីលជាង ៣០គ្រាប់ដាក់កងទ័ពអាមេរិក