ឆ្នាំមុន! អ៊ីរ៉ង់ ធ្លាប់​បង្ហាញ​ប្រព័ន្ធ​មីស៊ីល​មួយដែល​បាញ់ម្តង អាច​ទម្លាក់​យន្តហោះ​ចម្បាំង៦គ្រឿង

  • 2020-01-08 03:55:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាលពីខែមិថុនា ឆ្នាំ​២០១៩ យោធា​អ៊ីរ៉ង់ បាន​ដាក់​បង្ហាញ​ប្រព័ន្ធ​មីស៊ីល​ការពារដែនអាកាស Khordad 15 ដែលអាច​តាមចាប់សញ្ញា និង​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​៦គ្រឿង ឬគោលដៅ​ចំនួន៦ ក្នុង​ពេល​តែមួយ​បាន។

លោក​ឧត្តមសេនីយ៍ Amir Hatami រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​អ៊ីរ៉ង់ បាន​បញ្ជាក់​នាពេលនោះថា ប្រព័ន្ធមីស៊ីល​ដែល​ផលិតក្នុងស្រុកនេះ មានបំពាក់​ជាមួយ​មីស៊ីលរយៈឆ្ងាយ Sayyad ចំនួន​ ៣គ្រាប់។ វាអាច​បាញ់ទម្លាក់​យន្តហោះ និង​ឬដ្រូន​ចម្បាំង ក្នុង​ចម្ងាយ ១២០​គីឡូម៉ែត្រ។ វាអាច​ត្រូវបានរៀបចំ​ប្រតិបត្តិការភ្លាមៗ មិនដល់ ៥នាទី​ឡើយ៕

សូមទស្សនាវីដេអូ៖

ប្រភព៖ RT ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;