សម្តេច ស ខេង កំពុង​សិក្សា​ញែក​តួនាទី​ភារកិច្ច​ក្នុង​បក្ស និង​រដ្ឋាភិបាល

  • 2020-01-09 02:45:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្លែងក្នុង​ពិធី​អបអរខួបលើកទី៤១ នៃ​ទិវា​ជ័យជម្នះ ៧មករា ដែល​ធ្វើឡើង​នៅខេត្ត​បាត់ដំបង នាព្រឹកថ្ងៃទី៩​មករា​នេះ សម្តេច ស ខេង ឧប​នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ បាន​ថ្លែងឱ្យដឹងថា​ សម្តេច​កំពុង​សិក្សា​ញែកតួនាទី​ភារកិច្ច​ក្នុង​គណបក្ស ឱ្យនៅដាច់​ដោយឡែក​ពីការងារ​រដ្ឋាភិបាល។

សម្តេច ស ខេង ថ្លែងនាពេលកន្លងមក
សម្តេច​ក្រឡាហោម​បញ្ជាក់​យ៉ាងដូច្នេះ​ថា៖ «**ឥឡូវ​យើង​មាន​ក្រុមការងារ​គណបក្សផង ក្រុមការងាររដ្ឋាភិបាល​ផង តាមការ​ប្រគល់ភារកិច្ច​ពីថ្នាក់ដឹកនាំ​។ ខ្ញុំកំពុងធ្វើការ​សិក្សាដើម្បី​ញែកតួនាទី​ភារកិច្ចរបស់​ក្រុមការងារ​ទាំង២ហ្នឹង ក្នុងបក្ស និង​​ក្នុងរដ្ឋាភិបាល។ ពីមុន​ក្រុមការងារបក្ស​ធ្វើទាំង​អស់ ឥឡូវមាន​ក្រុមការងារ​រដ្ឋាភិបាល។ អ៊ចឹង​គឺថា កិច្ចការ​របស់​រដ្ឋាភិបាល គឺ​ក្រុម​ការងារ​ហ្នឹង​ជា​អ្នកធ្វើ កិច្ចការ​បក្ស គឺ​ក្រុម​ការងារ​បក្ស​ជាអ្នក​ធ្វើ**»។

សម្តេចបន្តថា ក្រុម​ការងារ​រដ្ឋាភិបាល​គឺ​មានតួនាទី​សំខាន់ ក្នុងការ​គាំទ្រ​ដល់​រដ្ឋបាល​គ្រប់ថ្នាក់ ដើម្បី​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;