កំហុសដ៏ធំទាំង ៤ នៃការប្រើប្រាស់ទូរសព្ទដៃខុសរបៀប

  • 2020-01-09 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តើ​អ្នក​ដឹង​ទេ​ថា​ការ​ប្រើ​ទូរសព្ទ​ដៃ​របស់​អ្នក​ត្រឹម​ត្រូវ​ដែរ​ឬ​ទេ? អ្នក​ប្រហែល​ជា​ដាក់​ទូរ​ស​ព្ទ​ដៃ​របស់​អ្នក​នៅ​ក្បែរ​ពេល​គេង ជា​ដើម។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​មិន​គួរ​ទុក​ដាក់​វា​នៅ​ក្បែរ​ខ្លួន​អ្នក​ពេក​ឡើយ ព្រោះ​វា​អាច​ផ្ត​​ល់​ទុក្ខ​ទោស​ដ៏​អ្នក​ដោយ​ប្រការ​ណា​មួយ​ក៏​ថា​បាន។ ចង់​ដឹង​ថា​កំហុស​ធំ​ទាំង ៤ ក្នុង​ការ​ប្រើ​ទូរសព្ទ​ដៃ​ខុស​របៀប​មា​ន​អ្វី​ខ្លះ សូម​អាន​នូវ​ចំណុច​ខាង​ក្រោម៖

១. គេង​ជាមួយ​ទូរសព្ទ​ដៃ

រូបតំណាង
ទូរសព្ទ​ដៃ​ជា​គ្រឿង​បញ្ចូ​ន​និង​ទទួល​អេ​ឡិច​ត្រូ​ម៉ា​ញេ​ទិក។ នេះ​មាន​ន័យ​ថា​វា​បញ្ចេញ​រលក​វិ​ទ្យុ។ បើ​ទោះ​ជា​មិន​ទាន់​មាន​ការ​បញ្ជាក់​ក៏ដោយ ការ​ស្រាវ​ជ្រាវ​មួយ​ចំ​នួន​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​អ្នក​គេង​ដាក់​ទូរសព្ទ​នៅ​ក្បែរ​ខ្លួន​គឺ​មិន​ល្អ​សម្រាប់​ខួរក្បាល​អ្នក​ឡើយ ។ ដូ​ច្នេះ អ្នក​គួរ​តែ​ព្យា​យាម​ដាក់ Airplane mode អំឡុង​ពេល​គេង ប្រសិន​បើ​អ្នក​មិន​ចង់​ដាក់​វា​នៅ​ឆ្ងាយ​ពី​ខ្លួន​អ្នក។

២. ទទួល​យក​ពន្លឺ​ពណ៌​ខៀវ​ពី​ស្រ្គីន​ទូរសព្ទ​រយៈ​ពេល​យូរ​ពេក

រូបតំណាង

ពន្លឺ​ចេញ​ពី​ទូរ​សព្ទ​ដៃ​របស់​អ្នក​ទប់​ជាតិ ​melatonin ដែល​ជា​អរ​ម៉ូន​គ្រប់​គ្រង​វដ្ត​នៃ​ការ​គេង។ លើស​ពី​នេះ វា​ក៏​នាំ​មាន​បញ្ហា​ឈឺ​ក្បាល ឈឺ​ភ្នែក និង​ការ​សម្លឹង​ផង​ដែរ។ ដូច្នេះ អ្នក​គួរតែ​ព្យា​យាម​កំណត់​ពន្លឺ​នៅ​លើ​ទូរសព្ទ​ដៃ​របស់​អ្នក​ឲ្យ​បាន​ត្រឹម​ត្រូវ។

៣. ដាក់​ទូរ​សព្ទ​ដៃ​ផ្ទាល់​ជា​មួយ​នឹង​ស្បែក​របស់​អ្នក

រូបតំណាង

មាន​ការ​សិក្សា​ជា​ច្រើន​ទាក់​ទង​ជាមួយ​នឹង​ទូរសព្ទ​ដៃ​និង​ជំងឺ​មហា​រីក ពិសេស​ការ​បញ្ចូ​ន​សញ្ញា​ទូរ​សព្ទ​នោះ​មាន ៩០០ MHz ដែ់ល​ធ្វើ​ឲ្យ​ទូរសព្ទ​របស់​អ្នក​កាន់​តែ​ក្តៅ។ ស្បែក​របស់​អ្នក​នឹង​ស្រូប​យក​កំ​ដៅ​នោះ​យ៉ាង​ងាយ ពេល​ណា​ដែល​អ្នក​ដាក់​នៅ​ក្បែរ​ខ្លួន។

៤. ការ​សម្លឹង​មើល​ទូរសព្ទ​ដៃ​ដោយ​កាយ​វិការ​មិន​ត្រឹម​ត្រូវ

រូបតំណាង

វា​ជា​រឿង​ពិត​ដែល​ការ​ប្រើ​ទូរ​ស​ព្ទ​ដៃ​ប​ណ្តា​ល​ឲ្យ​មាន​របួស​មេ​ដៃ​ហៅ​ថា tenosynovitis។ រីឯ​បញ្ហា​សុខភាព​មួយ​ទៀត​នោះ ការ​ឪ​ន​មើល​ទូរ​ស​ព្ទ​កៀក​ពេក​ធ្វើ​ឲ្យ​ឆ្អឹង​ខ្នង​របស់​អ្នក​ព្រឹង​ជា​លំ​ដាប់។ ដូច្នេះ ជាការ​ល្អអ្នក​គប្បី​សម្លឹង​មើល​ទូរ​ស​ព្ទ​កុំ​ឪន​ពេក ធ្វើ​យ៉ាង​ណា​រក្សា​ក​របស់​អ្នក​ឲ្យ​បាន​ត្រង់​ល្មម។

ចុចអានបន្ត៖

ឈឺប្រអប់ជើង ឈឺជើងដោយសារឈររយៈពេលយូរ តើគួរត្រាំទឹកក្តៅឬទឹកត្រជាក់?

ប្រភព៖ Brightside ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទថ្មី
;