Air Asia គ្រោងបង្កើតក្រុមហ៊ុនអាកាសចរណ៍នៅកម្ពុជា
- 2020-01-10 02:08:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Air Asia គ្រោងបង្កើតក្រុមហ៊ុនអាកាសចរណ៍នៅកម្ពុជា
ចន្លោះមិនឃើញ
ក្រុមហ៊ុនអាកាសចរណ៍ Air Asia គ្រោងបង្កើតក្រុមហ៊ុនរបស់ខ្លួននៅកម្ពុជា ដោយដាក់ឈ្មោះថា Cambodia Air Asia។ គោលបំណងបង្កើតក្រុមហ៊ុននេះ ត្រូវបានលោក Bo Lingam ប្រធានក្រុមហ៊ុន Air Asia យកទៅពិភាក្សាជាមួយលោកនាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីថ្ងៃទី៩ ខែមករា។
ជាការឆ្លើយតប លោកនាយឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានស្វាគមន៍នូវបំណងក្រុមហ៊ុន Air Asia ដែលជាក្រុមហ៊ុនអាកាសចរណ៍សំបុត្រថោក (Low Cost Carrier -LCC) ចង់បង្កើតក្រុមហ៊ុនអាកាសចរណ៍ Cambodia Air Asia ព្រោះប្រទេសកម្ពុជា មានសុខសន្តិភាព មានការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងជាប្រទេសដែលជាប់លំដាប់ថ្នាក់លេខ ៣ ផ្នែកបរិយាកាសវិនិយោគនៅអាស៊ីសម្រាប់ការវិនិយោគបរទេស។
លោកនាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ បានណែនាំឱ្យតំណាងក្រុមហ៊ុន Air Asia ធ្វើការជាមួយមន្ត្រីជំនាញរបស់ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល មុននឹងស្នើសុំគោលការណ៏អនុញ្ញាតិ ទៅប្រមុខរដ្ឋាភិបាលនាពេលឆាប់ៗខាងមុខ៕