គ្រូអារ៉ាប់រួម ពិបាកវាស់ស្ទង់យុទ្ធសាស្រ្តរបស់គ្រូវៀតណាម មុនប៉ះគ្នានៅ AFC U23 ល្ងាចនេះ
- 2020-01-10 04:25:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូអារ៉ាប់រួម ពិបាកវាស់ស្ទង់យុទ្ធសាស្រ្តរបស់គ្រូវៀតណាម មុនប៉ះគ្នានៅ AFC U23 ល្ងាចនេះ
ចន្លោះមិនឃើញ
មុនប៉ះវៀតណាម នៅ AFC U23 Championship 2020 នាម៉ោង ៥:១៥ល្ងាចនេះ លោក Maciej Skorza គ្រូបង្គោល U23 អារ៉ាប់រួម បានបង្ហើបថា ទោះបីជាលោកខិតខំវិភាគក្រុមវៀតណាមយ៉ាងណាក៏ដោយ ក៏លោកនៅតែពិបាកទស្សន៍ទាយពីយុទ្ធសាស្រ្តរបស់គ្រូវៀតណាមដដែល។
លោកលើកឡើងយ៉ាងដូច្នេះថា៖ «យើងបានមើលការប្រកួតរវាង អារ៉ាប់រួម vs វៀតណាម កាលពីវគ្គជម្រុះ World Cup 2022 កន្លងមក និង២ប្រកួតទៀតរបស់វៀតណាម ដើម្បីបង្កើនការស្វែងយល់ពីទម្រង់លេង។ ប៉ុន្តែវាតែងតែងមានការភ្ញាក់ផ្អើល ហើយខ្ញុំច្បាស់ថា វៀតណាមនឹងព្យាយាមប្រើទម្រង់ថ្មីសម្រាប់ការប្រកួតនេះ»។
គ្រូអារ៉ាប់រួមបន្តថា វៀតណាមជាក្រុមដែលមានគុណភាព។ ការរៀបចំក្រុម និងស្មារតីក្រុមគឺជាចំណុចខ្លាំងដ៏ធំបំផុតរបស់ពួកគេ។
គ្រូ U23 វៀតណាម លោក Park Hang-seo ក៏បានលើកឡើងដែរថា ក្រុមរបស់លោកបានត្រៀមខ្លួន ១០០ភាគរយហើយ ទាំងកាយ និងស្មារតីសម្រាប់ការប្រកួតនេះ។ ប៉ុន្តែលោកថា ការប្រកួតទីមួយនេះ នឹងមានឧបសគ្គច្រើនដោយសារតែអារ៉ាប់រួមជាក្រុមខ្លាំង ពោលគឺនឹងមានសម្ពាធសម្រាប់កីឡាករវៀតណាម៕