យប់នេះកុំភ្លេចងើបមើលចន្ទគ្រាសដំបូង ប្រចាំឆ្នាំ ២០២០

  • 2020-01-10 08:18:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​យប់​អាធ្រាត្រ​រំលង​ចូល​ថ្ងៃ​ទី ១១ ខែ​មករា​​នេះ នឹង​​កើត​មាន​បាតុភូត​ចន្ទគ្រាស ពោល​ចាប់​ពី​វេលា​​ម៉ោង ០០៖០៧ អាធ្រាត្រ​ដល់​វេលា​ម៉ោង ៤៖១២ ព្រឹក​ទៀប​ភ្លឺ​ថ្ងៃ​ទី ១១ ខែ​មករា។ នេះ​បើ​តាម​វិបសាយ​ TimeandDate បាន​បង្ហាញ​ឲ្យ​ដឹង។

ក្នុង​អំឡុង​បាតុភូត​រយៈពេល ៤ ម៉ោង​នេះ មាន​ចែក​ចេញ​ជា​​ ៣ ដំណាក់​កាល​ គឺ​ការ​​​ចាប់​ផ្ដើម​ (ម៉ោង​ ០០៖០៧ នាទី​អាធ្រាត្រ) ​ចន្ទគ្រាស​​ពេញ​វង់​ (ម៉ោង ២៖១០ ​នាទី​ព្រឹក) និង​ការ​បញ្ចប់​នៃ​ចន្ទគ្រាស (ម៉ោង ៤៖១២ នាទី​ព្រឹក)។ តំបន់​ដែល​អាច​មើល​ឃើញ​បាតុភូត​នេះ​គឺ​មាន​ដូច​ជា​​ទ្វីប​អឺរ៉ុប អាស៊ី អូស្ត្រាលី ​និង​អាហ្វ្រិក ដោយ​​ក្នុង​ចំណោម​នោះ​ក៏​មាន​ប្រទេស​កម្ពុជា​ផង​ដែរ។

​​​​​បាតុភូត​ចន្ទគ្រាស​បន្ទាប់​នឹង​កើត​មាន​​នៅ​​យប់​ថ្ងៃ​ទី ៥ ឈាន​ចូល​ថ្ងៃ​ទី ៦ ខែ​មិថុនា ដែល​បាតុភូត​នេះ​នៅ​កម្ពុជា​អាច​មើល​ឃើញ​ដូច​គ្នា៕

ប្រភព៖ timeanddate ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;