AFC-U23៖ យុវជនកូរ៉េ ទាត់ពីលើដំបូលទូកផុតដៃអ្នកចាំទីយកឈ្នះ អឺរ៉ង់ យ៉ាងស្រួល(វីដេអូ)

  • 2020-01-13 05:00:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅក្នុងពូល C វគ្គសន្សំពិន្ទុ ក្រុមបាល់ទាត់ជម្រើសជាតិអឺរ៉ង់ បានលេងចាញ់ក្រុម កូរ៉េខាងត្បូង ដោយលទ្ធផល ១-២ ទោះបីជាខំប្រឹងប្រែងសម្រុកខ្លាំងយ៉ាងណាក្តី។

មួយគ្រាប់ដែលកើតចេញពីជើងកីឡាករ Cho Gue-sung ទាត់ពីលើដំបូលផុតដៃអ្នកចាំទីយ៉ាងស្អាត បានជាប់ជាកីឡាករលេងល្អជាងគេយប់មិញនេះ។

ទស្សនាវីដេអូខាងក្រោម៖

ក្រោយចប់ការប្រកួតក្រុមខ្លាំងកូរ៉េខាងត្បូង យកបាន ៦ ពិន្ទុពេញពីការប្រកួត ២ ដងកន្លងមកខណៈដែល អឹរ៉ង់ នៅឈរលេខ ៣ មានតែ ១ ពិន្ទុគត់។ ចំណែកមួយក្រុមទៀត អូបេគីស្ថាន ឈ្នះ ចិន ២-០ នៅឈលេខ ២ ក្នុងពូល៕

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;