កម្ពុជា នឹងចុះត្រជាក់រយៈពេល ៣ថ្ងៃ

  • 2020-01-14 01:30:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ធនធានទឹក និងឧតុនិយម បាន​ជូនដំណឹង​នៅថ្ងៃនេះថា ជ្រលងសម្ពាធខ្ពស់នឹងរំកិលចុះមកក្រោម ជាមួយនឹង​ខ្យល់​មូសុង​ឦសាន​ មាន​ឥទ្ធិពល​បង្គួរ​លើកម្ពុជា។ ស្ថានភាព​បែបនេះ ធ្វើឱ្យ៖

១. ចាប់ពីថ្ងៃទី១៥-១៧ ខែមករា៖ បណ្តាខេត្ត​នៅ​តំបន់​ជួរភ្នំដងរែក និង​ខ្ពង់រាបឦសាន ដូចជា ឧត្តរមានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគិរី និងខេត្តប៉ៃលិន ធាតុអាកាសនឹង​ចុះត្រជាក់នៅពេលព្រឹក ដោយ៖

-សីតុណ្ហភាព​អប្បបរមា មានពី ១៧-២០អង្សារសេ

-សីតុណ្ហភាព​អតិបរមា មានពី ២៩-៣២អង្សារសេ។

២. តំបន់​វាលទំនាប​កណ្តាល៖

-សីតុណ្ហភាព​អប្បបរមា មានពី ២០-២២ អង្សារសេ

-សីតុណ្ហភាព​អតិបរមា មានពី ៣០-៣២ អង្សារសេ

៣. តំបន់​មាត់សមុទ្រ៖

-សីតុណ្ហភាព​អប្បបរមា មានពី ២៣-២៥អង្សារសេ

-សីតុណ្ហភាព​អតិបរមា មានពី៣១-៣៣អង្សារសេ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;