ច្បាប់​អន្តោប្រវេសន៍ អាច​នឹង​ត្រូវ​កែតម្រូវ​ទាំង​ស្រុង

  • 2020-01-14 02:40:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​មហាផ្ទៃ​បាន​បើក​កិច្ចប្រជុំសេចក្តី​ព្រាង​ច្បាប់​វិសោធនកម្មច្បាប់​ស្តីពី​អន្តោប្រវេសន៍​នៃ​ព្រះ​រាជា​ណាចក្រកម្ពុជា និង​កែសម្រួលលិខិតបទដ្ឋាន គតិយុទ្ធពាក់ព័ន្ធនានា ក្រោមអធិបតីភាព លោក សុខ ផល ដោយមានការចូលរួមពីលោក ប៊ុន ហុន និងលោក ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និង​មន្រ្តី​ជំនាញ​ផ្នែក​ច្បាប់​ពាក់​ព័ន្ធ​ផង​ដែរ។ កិច្ចប្រជុំនេះធ្វើ​ឡើង​ កាលពី​ថ្ងៃទី១៣ ខែមករា ឆ្នាំ​២០២០។

លោក សុខ ផល បាននថ្លែងថា កិច្ចប្រជុំនេះ គឹដើម្បីពិភាក្សាពិនិត្យ កែ​សម្រួល​ធ្វើ​វិសោធនកម្ម​ច្បាប់​ចាស់ ហើយបើមានចំណុចចាំបាច់ដែលឯកភាពគ្នាត្រូវការកែសម្រួលនូវចំនុចច្រើននោះ ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ថ្មីស្តីពីអន្តោប្រវេសន៍នៃព្រះរាជាណាចក្រកម្ពុជានេះ នឹង​ត្រូវ​កែ​តម្រូវ​ទាំង​ស្រុង​នៃ​ច្បាប់​ចាស់​តែ​ម្ដង ដើម្បី​ឲ្យ​សមស្របតាម​ស្ថានភាពបច្ចុប្បន្ននៃប្រទេសកម្ពុជា។ហើយ​ក្រុម​ការងារ​ធ្វើ​សេចក្តី​ព្រាង និងត្រូវចុះសិក្សាស្រាវជាមួយមន្ទីរ អង្គភាពនានា ព្រម​ទាំង​សិក្សា​លើ​ការ​ប្រើប្រាស់​ច្បាប់​ស្ដីពី​អន្តោប្រវេសន៍​នៅបណ្តាប្រទេសគំរូមួយចំនួនផងដែរ។

នៅក្នុងកិច្ចប្រជុំនេះផងដែរ លោក ប៊ុន ហុន បានលើកឡើងថា ច្បាប់​ស្តីពី​អន្តោប្រវេសន៍​នៃ​ព្រះ​រាជាណាចក្រកម្ពុជានេះ គឺមានច្បាប់ចាស់មួយរួចហើយ ក៏​ប៉ុន្តែ​យើង​ត្រូវ​ស្រាវជ្រាវ​រក​គ្រប់​បញ្ហា​ទាំង​អស់​ដើម្បី​រកធាតុចូលឲ្យបានគ្រប់ជ្រុងជ្រោយបន្ថែមទៀត ដើម្បីធ្វើវិសោធនកម្មថ្មី។

លោកបានបន្តថា នៅលើពិភពលោក បញ្ហាអន្តោប្រវេសន៍នេះ គឺ​តែង​តែ​មាន​ការ​កើត​ឡើង​នូវ​បញ្ហា​ច្រើន និង​ធ្ងន់ធ្ងរជាងគេ ដូច្នេះក្រុមការងារសិក្សាស្រាវជ្រាវត្រូវយកចិត្តទុកដាក់ និង​ប្រមូល​បញ្ហា​ឲ្យ​បាន​គ្រប់​គ្រាន់​ដោយហ្មត់ចត់បំផុត ដើម្បីធានានូវការរៀបចំបទបញ្ញត្តិថ្មី ធ្វើ​យ៉ាង​ណា​ឲ្យ​ស្រប​ជា​មួយ​បរិបទ​សង្គម ជាពិសេសការវិវឌ្ឍន៍នៃប្រទេសជាតិ។

សូមជម្រាបថា សេចក្តីព្រាងច្បាប់វិសោធនកម្មច្បាប់ស្តីពីអន្តោប្រវេសន៍ នៃព្រះរាជាណាចក្រកម្ពុជា គឺ​ធ្វើឡើងជាលើកទី២ ដើម្បីពិភាក្សា ពិនិត្យ និង​បន្ថែម​បន្ថយ​ធាតុ​ចូល​នានា​ក្នុង​ការ​រៀបចំ​តាក់​តែង​សេចក្ដី​ព្រាង​វិសោធនកម្ម​ច្បាប់​ស្តីពី​អន្តោប្រវេសន៍នៃព្រះរាជាណាចក្រកម្ពុជា ឲ្យ​បាន​សម​ស្រម​តាម​បរិបទ​រួម​នៃការរីកចម្រើនរបស់ប្រទេស។ ជាងនេះទៀត ច្បាស់នេះ មាន​គោល​បំណង​ធានា​ការ​គ្រប់គ្រង​ជនបរទេស​គ្រប់រូប នៅក្នុងព្រះរាជាណាចក្រកម្ពុជា និង​មាន​វិសាល​ភាព​អនុវត្ត​ចំពោះ​ជន​បរទេស​គ្រប់​រូបដែល ចូល ចេញ ឆ្លងកាត់ និងស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;