និស្សិត​ស្ថាបត្យកម្ម ៩ក្រុម បង្ហាញ​ស្នា​ដៃកែ​លម្អ​​ផ្លូវ ៦០ម៉ែត្រ

  • 2020-01-14 08:09:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កំណាត់ផ្លូវសម្តេចវិបុលបញ្ញា សុខ អាន(ផ្លូវ៦០ម៉ែត្រ)នឹង​ត្រូវ​ធ្វើ​ការ​កែ​លម្អ​ដោយ​មាន​ការ​ចូល​រួម​ប្រកួត​ប្រជែងស្នាដៃរបស់និស្សិតមកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាកល​វិទ្យាល័យ​ន័រតុន សាកលវិទ្យាល័យវេស្ទើន សាកលវិទ្យាល័យបញ្ញាសាស្រ្ត វិទ្យាស្ថានបច្ចេកទេសកម្ពុជា និង​វិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសនៃរាជធានីភ្នំពេញ។

តាមរយៈការកែលម្អនេះ កំណាត់​ផ្លូវ​សម្ដេច​វិបុលបញ្ញា សុខ អាន នឹងមានសួនច្បារ ផ្លូវដើរ ផ្លូវកង់ ចិញ្ចើមថ្នល់ស្អាត ដាំដើមឈើបន្ថែម និងធ្វើឱ្យប្រឡាយសងខាងផ្លូវមានទឹកជាប្រចាំ។

ជាក់ស្តែងការប្រកួតប្រជែងនេះមាននិស្សិតផ្នែកស្ថាបត្យកម្មសរុប ៤៥នាក់ ចែកជា៩ក្រុម បាន​ធ្វើ​បទ​បង្ហាញ​នូវ​គំនិតនិងទស្សនៈអំពីគម្រោងកែលម្អកំណាត់ផ្លូវសម្តេចវិបុលបញ្ញា សុខ អាន នៅ​ទីស្នាក់​ការ​នៃ​អាជ្ញាធរជាតិអប្សរា កាល​ពី​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។

ជ័យលាភីដែលទទួលបានលេខមួយនឹងទទួលបានការឧបត្ថម្ភប្រាក់លើកទឹកចិត្តចំនួន ៤ ០០០ ០០០ រៀល លេខ ២ចំនួន១ ០០០ ០០០ រៀល និងលេខ ៣ទឹកប្រាក់៥០ ០០០០រៀល៕

អត្ថបទ និង​រូបភាព៖ អាជ្ញាធរជាតិអប្សរា

អត្ថបទថ្មី
;