សង្កាត់ច្រើនណាស់ នឹងត្រូវដាច់ភ្លើងពីព្រឹកទល់ល្ងាច!

  • 2020-01-15 02:24:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ


ដើម្បី​អនុវត្ត​ការងារជួសជុល ​ផ្លាស់ប្តូរ ដំឡើង​បរិក្ខារ និង​រុះរើ​គន្លង​ខ្សែ​បណ្តាញ​បង្ក​លក្ខណៈ​ដល់ការដ្ឋាន​ពង្រីកផ្លូវ អគ្គិសនី​កម្ពុជានឹង​ផ្តាច់ភ្លើងនៅតាមតំបន់​ជាច្រើនរួមមាន៖

១. ថ្ងៃទី១៦មករា២០២០៖ សង្កាត់​បឹងកក់ទី១ កាកាបទី១ កាកាបទី២ ត្រពាំងក្រសាំង ស្នោរ កំបូល ចាក់អង្រែក្រោម ចាក់អង្រែលើ តាខ្មៅ ដើមមៀន ឃ្មួញ ព្រែកព្នៅ សំរោង ពញាពន់ និង​ស្រុក​ពញាឭ ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៧យប់។

២. ថ្ងៃទី​១៧ មករា ២០២០៖ សង្កាត់​ទឹកថ្លា ភ្នំពេញ​ថ្មី អូរបែកក្អម កាកាបទី១ កាកាបទី២ ស្ទឹងមានជ័យទី១ ស្ទឹងមានជ័យ​ទី២ ស្ទឹងមានជ័យ​ទី៣ ឃុំបែកចាន ឃុំឆក់ឈើនាង ឃុំពើក ឃុំក្រាំងម្កាក់ ឃុំព្រៃពួច ក្នុងស្រុកអង្គស្នួល ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៤ល្ងាច។

៣. ថ្ងៃទី​១៨ មករា ២០២០៖ សង្កាត់​ផ្សារ​កណ្តាលទី២ ចតុមុខ ក្បាលកោះ ទួលសង្កែទី១ ទួលសង្កែទី២ ឫស្សីកែវ ភ្នំពេញ​ថ្មី គោករកា ស្ទឹងមានជ័យ​ទី២ ស្ទឹងមានជ័យ​ទី៣ បឹងទំពន់ទី១ បឹងទំពន់ទី២ ដង្កោ និង​ទំនប់ទឹក ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៥ល្ងាច។

៤. ថ្ងៃទី១៩ មករា ២០២០៖ សង្កាត់​ទំនប់ទឹក ជ្រោយចង្វារ ព្រែកលៀប ទួលសង្កែទី២ ភ្នំពេញថ្មី គោកឃ្លាង ចោមចៅទី១ ចោមចៅទី២ ព្រៃស ស្ទឹងមានជ័យ​ទី២ ស្ទឹងមានជ័យ​ទី៣ បឹងទំពន់ទី១ បឹង​ទំពន់​ទី២ ដង្កោ តាខ្មៅ កំពង់សំណាញ់ និង​ស្រុកស្អាង ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៥ល្ងាច៕

អត្ថបទ៖ សំភី

;