វៀតណាម បើកដំណើរការផ្លូវល្បឿនលឿនទៅព្រំដែនចិន

  • 2020-01-15 04:13:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ផ្លូវល្បឿនលឿនប្រវែង ៦៤គីឡូម៉ែត្រ​ភ្ជាប់ពីខេត្ត Bac Giang ទៅកាន់ខេត្ត Lang Son ជាប់ព្រំដែនចិន ត្រូវបាន​រដ្ឋាភិបាលវៀតណាម បើកឱ្យធ្វើចរាចរណ៍ហើយ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ​២០២០។

ផ្លូវល្បឿនលឿនេះ ត្រូវបាន​រំពឹង​ថា នឹងកាត់​បន្ថយ​ពេលវេលាធ្វើដំណើរពី​ក្រុងហាណូយ ទៅខេត្ត Lang Son ដោយឆ្លងកាត់ខេត្ត Bac Giang មកត្រឹម​រយៈពេល ២,៥ម៉ោង​ប៉ុណ្ណោះ ហើយ​ថែមទាំងជំរុញពាណិជ្ជកម្មរវាងប្រទេសវៀតណាម និង​ចិន​ផងដែរ។

ជាមួយដើមទុនសាងសង់សរុប ៥២៥,៩លានដុល្លារ ផ្លូវល្បឿនលឿននេះ មាន​ទទឹង ២៥ម៉ែត្រ ចែកចេញជា ៤គន្លង (២ទៅ ២មក) ហើយអាចឱ្យរថយន្តបើកបរក្នុងល្បឿន ១០០គីឡូម៉ែត្រ​ក្នុង១ម៉ោង។ ការសាងសង់ផ្លូវនេះ ជាប្រភេទ BOT ដែល​ក្រុមហ៊ុន​ឯកជន​នឹង​ប្រមូលលុយ​ពីការធ្វើដំណើរលើផ្លូវនេះ រយៈពេល ១៧ឆ្នាំ (២០២០-២០៣៧) មុន​ប្រគល់​ឱ្យរដ្ឋ៕

ប្រភព៖ Vietnam Express ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;