សម្តេច ហ៊ុន សែន ទម្លាយពី​បទបញ្ជាទីមួយ ក្រោយ​អ៊ីរ៉ង់​បាញ់មីស៊ីលដាក់ទ័ពអាមេរិក

  • 2020-01-15 09:18:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ទម្លាយឱ្យដឹងថា ភ្លាមៗក្រោយពី​អ៊ីរ៉ង់ បាញ់មីស៊ីល​ដាក់មូលដ្ឋានទ័ព​អាមេរិក នៅអ៊ីរ៉ាក់ កាលពី​ថ្ងៃទី៨មករាកន្លងទៅ សម្តេច​បានចេញ​បញ្ជា​ឱ្យ​ក្រសួងពាណិជ្ជកម្ម​រក្សាស្ថានភាព​តម្លៃប្រេង ដើម្បី​បញ្ចៀស​ការឆ្លៀត​ដំឡើងថ្លៃប្រេង។ សម្តេច​ថ្លែងដូច្នេះ ក្នុងពិធីសំណេះសំណាលជាមួយ​អ្នកសារព័ត៌មាន នៅកោះពេជ្រ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ​២០២០។

សម្តេច ហ៊ុន សែន ថ្លែងនាពេលកន្លងមក
សម្តេច​ ហ៊ុន សែន បាន​បញ្ជាក់​យ៉ាងដូច្នេះ​ថា៖ «**ពេលដែល​អ៊ីរ៉ង់ ចាប់​ផ្តើមវ៉ៃមីស៊ីលចូលទៅមូលដ្ឋានអាមេរិក ក្នុងប្រទេសអ៊ីរ៉ាក់ តើអ្វីដែលខ្ញុំត្រូវធ្វើមុនគេ? ពេលនោះតម្លៃប្រេងនៅទីក្រុងញ៊ូវយ៉ក និងនៅលើទីផ្សារ​អន្តរជាតិចាប់កក្រើកឡើង។ បទបញ្ជាទី១របស់ខ្ញុំ គឺធ្វើឡើងចំពោះ​រដ្ឋមន្រ្តី​ក្រសួងពាណិជ្ជកម្ម ប៉ាន់ សូរស័ក្តិ ឱ្យគ្រប់គ្រងតម្លៃជាបន្ទាន់ ព្រោះតាមទម្លាប់កាលពីពេលមុន តម្លៃប្រេងឡើងនៅឯញ៊ូវយ៉ក ឯងឡើងនៅឯកម្ពុជាដែរ ក្នុងពេលដែលប្រេងឡើងថ្លៃនោះ មិនទាន់នាំចូល១តំណក់ចូលមកក្នុងប្រទេសកម្ពុជាទេ**»៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;