Kubo ជួយក្រុមលត់ Valencia ៤ គ្រាប់ តែជួបរឿងបែបនេះ(មានវីដេអូ)

  • 2020-01-20 08:22:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Takefusa Kubo បានបន្តជាប់ជម្រើស ១១ នាក់ចូលលេងទល់នឹងក្រុមខ្លាំង Valencia នៅសប្តាហ៍ទី ២០ រហូតដល់ក្រុម RCD Mallorca អាចឈ្នះ ៤-១ ថែមទៀតផង។

ទោះជារកគ្រាប់បាល់មិនបាន ប៉ុន្តែក្នុងការប្រកួតនោះ កីឡាករវ័យក្មេងសញ្ជាតិជប៉ុនលេងជាតំណែងខ្សែប្រយុទ្ធ ខ្សែបម្រើ ដោយរត់ចែកបាល់បង្កើតឱកាសគ្រោះថ្នាក់ជារឿយៗ។ គួរឲ្យស្ដាយ រូបគេបានកាតលឿងពិន័យមួយពីអាជ្ញាកណ្ដាល។

អ្វីដែលគួរចាប់អារម្មណ៍ មួយគ្រាប់ដែលបោះចេញពីជ្រុងយ៉ាងល្អ តែមិត្តរួមក្រុមទាត់មិនចូល។(ក្នុងវីដេអូ) បច្ចុប្បន្ន Mallorca មានតែ ១៨ ពិន្ទុនៅលើក្រុមតំបន់ត្រូវកាត់ចោល តែ ២ ពិន្ទុប៉ុណ្ណោះក្នុងលីគកំពូលអេស្ប៉ាញ៕

ទស្សនាវីដេអូខាងក្រោម៖

ក្រុម Mallorca អបអរពេលចប់ប្រកួត /រូបថត៖ LaLiga

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;