ជនបរទេស​ដែល​រងគ្រោះ​នៅកម្ពុជា មាន​ជាង ៦៨០​នាក់

  • 2020-01-21 07:23:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុងឆ្នាំ​២០១៩ ជនបរទេស​ដែលមក​កម្ពុជា ហើយបានទទួលរងគ្រោះ មាន​ចំនួន ៦៨១នាក់ ក្នុងនោះ ស្លាប់២៤៥នាក់ របួស១០០នាក់ បាត់បង់ទ្រព្យសម្បត្តិ២១៣នាក់ និងបទល្មើសផ្សេងៗ១២៣នាក់ មាន​ទាំងអស់ ៤០សញ្ជាតិ។ នេះបើយោងតាម​របាយការណ៍​ប្រចាំឆ្នាំ២០១៩ របស់​ក្រុម​ព័ត៌មាន​ទាន់​ហេតុការណ៍ (HOTLINE) ជាមួយ​ជនបរទេស​ប្រចាំនៅ​ព្រះរាជាណាចក្រ​កម្ពុជា។

នារីអង់គ្លេសឈ្មោះ Amelia Bambridge ដែលលង់ទឹកស្លាប់នៅកោះរ៉ុង កាលពីចុងខែតុលា ឆ្នាំ២០១៩
កត្តា​ដែលបង្ក​ឱ្យជនបរទេសរងគ្រោះ​រួមមាន៖

-ស្លាប់ដោយសារជំងឺ ១៤៩នាក់

-រងគ្រោះ​ឧប្បទ្ទវហេតុ៖ ស្លាប់​ ៤០នាក់

-រងគ្រោះ​មនុស្សឃាត​ដោយ​អចេតនា៖ ស្លាប់​ ១នាក់

-បង្ខាំងមនុស្សជំរិតទារប្រាក់៖ រងគ្រោះ ៩៣នាក់

-គ្រោះថ្នាក់ចរាចរណ៍៖ ស្លាប់ ១៩នាក់

-អត្តឃាត៖ ស្លាប់ ២៥នាក់

-បាត់ទ្រព្យសម្បត្តិ៖ រងគ្រោះ ៩១នាក់

-រងគ្រោះ​ដោយហិង្សាដោយចេតនា៖ ស្លាប់ ២នាក់

-លួច-ឆក់-ប្លន់៖ រងគ្រោះ ១១៨នាក់

-បទល្មើសឆបោក៖ រងគ្រោះ ៥នាក់

-ជួញដូរផ្លូវភេទ៖ រងគ្រោះ ២៧នាក់

-ប្រទុស្តកេរ្តិ៍ខ្មាស៖ រងគ្រោះ ១នាក់

-រំលោភសេពសន្ថវៈ៖ រងគ្រោះ ២នាក់៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;