Atlético ធ្លាក់ដោយសារក្រុមមកពីលីគទី ៣ ពាន Copa delrey(មានវីដេអូ)

  • 2020-01-24 05:43:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប Atlético Madrid បានធ្លាក់ចេញពីពាន Copa delrey ត្រឹមវគ្គ ៣២ ក្រុមដោយសារ Leonesa (ជាក្រុមមកពីក្រុង León លេងនៅលីគទី ៣ អេស្ប៉ាញបង្កើតក្លឹបនៅឆ្នាំ ១៩២៣)។

រូបថត៖ BBC Sport
ទោះបីជា Correa អាចរកបាន ១ គ្រាប់នាំមុខឲ្យ Atlético Madrid ក៏ដោយ ប៉ុន្តែត្រូវបានវាយបកវិញដោយ Leonesa ចប់ប្រកួតលទ្ធផល ២-១ ធ្វើឲ្យក្រុមកម្រិតមធ្យម Leonesa បានឡើងទៅវគ្គ ១៦ ក្រុមជាមួយ Real Madrid, Barcelona, Valencia និង Athletic Bilbao និង Villarreal ជាដើម។

គិតត្រឹមដើមឆ្នាំ ២០២០ នេះក្រុម AT ហាក់ធ្វើមិនបានល្អសោះធ្លាក់ចេញពីពាន ២ មកហើយគឺ Spanish Super Cup និង Copa ចំណែក LaLiga ទើបនឹងចាញ់ Eibar ២-០ ថ្មីៗនេះនៅឈរលេខ ៣ នៅ LaLiga មាន ៣៥ ពិន្ទុប៉ុណ្ណោះ៕

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;