វីដេអូ៖ Salah បោះបាល់ឲ្យគេផង ទាត់ខ្លួនឯងផង ជាប់ជាកីឡាករល្អបំផុតប្រចាំការប្រកួត

  • 2020-01-30 02:48:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម Liverpool បន្តជយជម្នះលើក្រុម West Ham United ដោយលទ្ធផល ២-០។ ២ គ្រាប់ដ៏សំខាន់នេះរកបានដោយខ្សែប្រយុទ្ធអេហ្ស៊ីប Mohamed salah ដោយបាល់ប៉េណាល់ទី និងបានបញ្ជូនឲ្យមិត្តរួមក្រុម Oxlade-Chamberlain ស៊ុតបាន ១ គ្រាប់ដែរនាទី ៥២ ចប់ប្រកួត Salah ជាប់ជា កីឡាករល្អបំផុតប្រចាំការប្រកួត។

ទស្សនាវីដេអូចង្វាក់លេងរបស់ក្រុម Liverpool ខាងក្រោម៖

លទ្ធផលនេះក៏បានរុញឲ្យ Liverpool ដាច់ពិន្ទុពីក្រុមលេខពីរដល់ទៅ ១៩ ពិន្ទុឯណោះមាន ៧០ ពិន្ទុក្នុងដៃ។ ក្រុមហង្សក្រហមក៏បានបង្កើតកំណត់ត្រាថ្មីដំបូងផងដែរគឺ កំណត់ត្រាអាចលេងឈ្នះ​គ្រប់​ក្រុម​ទាំង​ ១៩​ នៅ​ក្របខណ្ឌ Premier League រដូវ​កាល​នេះ​។

រូបថត៖ LFC
ដោយឡែកកុ្រមរបស់លោក Klopp រក្សាបានកំណត់ត្រាឈ្នះច្រើនប្រកួតក្នុងប្រវត្តិសាស្រ្តក្លឹប ដែលមកទល់ពេលនេះគឺ ៤១ ប្រកួតហើយនៅតែគ្មានក្រុមណាអាចបំបាក់បាននៅឡើយទេ៕
រូបថត៖ LFC

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;