សុខៗ ស្រាប់តែមហាសេដ្ឋីជប៉ុន លុបចោលគម្រោងរកគូស្នេហ៍ទៅភពព្រះចន្ទវិញហើយ
- 2020-01-30 07:30:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុខៗ ស្រាប់តែមហាសេដ្ឋីជប៉ុន លុបចោលគម្រោងរកគូស្នេហ៍ទៅភពព្រះចន្ទវិញហើយ
ចន្លោះមិនឃើញ
មហាសេដ្ឋីជប៉ុន លោក Yusaku Maezawa នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ បានប្រកាសលុបចោលវិញហើយនូវគម្រោងជ្រើសរើសគូស្នេហ៍ទៅលេងភពព្រះចន្ទ។ លោកមិនបានបញ្ជាក់មូលហេតុជាក់លាក់ឡើយ ដោយគ្រាន់តែថា មូលហេតុផ្ទាល់ខ្លួន និងអារម្មណ៍របស់លោកតែប៉ុណ្ណោះ។
លោកបានបង្ហោះនៅលើបណ្តាញទ្វីតធើថា មាននារីចំនួន ២៧ ៧២២នាក់ បានដាក់ពាក្យសុំធ្វើជាគូស្នេហ៍របស់លោក ប៉ុន្តែចំនួនដ៏ច្រើនសម្បើមនេះ បែរជាធ្វើឱ្យលោកមានវិប្បដិសារី ចំពោះការសម្រេចលុបចោលគម្រោងនេះវិញ។
លោកសរសេរថា៖ «ខ្ញុំយល់ថា ខ្ញុំបានធ្វើឱ្យមនុស្សជាច្រើនខកចិត្ត ទាំងបេក្ខជន និងបុគ្គលិក នៅសេវា AbemaTV ដែលជាអ្នករៀបចំកម្មវិធីនេះ ហើយខ្ញុំសុំទោសចំពោះអ្នកទាំងអស់គ្នាសម្រាប់សកម្មភាពដ៏អាក្រក់របស់ខ្ញុំ»។
យ៉ាងណាក៏ដោយ មហាសេដ្ឋីរូបនេះ នៅតែបន្តផែនការរបស់លោកក្នុងការធ្វើដំណើរទេសចរណ៍ ហោះជុំវិញភពព្រះចន្ទឱ្យបាននៅឆ្នាំ២០២៣ តាមរយៈយានអវកាស Starship ដែលជាជំនាន់ក្រោយរបស់ក្រុមហ៊ុន SpaceX៕