Messi ស៊ុតបាន ២ គ្រាប់ជាប់កំណត់ត្រាថ្មីមួយទៀតមិនទាន់ធ្លាប់មានកីឡាករណាធ្វើបាន

  • 2020-01-31 02:59:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Lionel Messi បានចារឈ្មោះខ្លួនឯងក្នុងប្រវត្តិសាស្រ្តក្លឹប FC Barcelona ក្នុងនាមជា កីឡាករដំបូងគេបង្អស់អាចរកជ័យជម្នះបានដល់ទៅ ៥០០ ដងនៅគ្រប់កម្មវិធីប្រកួតឲ្យក្លឹបដែលស្ថិតិនេះនៅទាន់កីឡាករណាអាចធ្វើបានទេនៅលីគប្រទេសអេស្ប៉ាញ។

រូបភាពពីក្លឹប Barcelona
ក្រៅពីនោះមានតែកីឡាករដែលបង្ហាញខ្លួនចូលលេងបាន ៥០០ ដង។ ម្ចាស់ពាន Ballon'dor ៦ សម័យកាលរូបនេះចូលលេង ៧១០ ប្រកួតរកបាន ៦២៣ គ្រាប់។បើគិតគ្រាប់បាល់សរុបលេងឲ្យក្លឹបវិញ Messi អាចរកបាន ៦២៣ គ្រាប់ (២០០៥-២០២០) នៅខ្វះតែ ២០ គ្រាប់ទៀតប៉ុណ្ណោះអាចស្មើនឹងកំណត់ត្រាដ៏កម្ររបស់ស្តេចបាល់ទាត់ពិភលោក Pele ដែលអាចរកបាន ៦៤៣ គ្រាប់ឲ្យក្លឹប Santos FC នៅប្រេស៊ីលចន្លោះពីឆ្នាំ ១៩៥៦-១៩៧៤ ។

ម្ចាស់ស្បែកជើងមាស ៦ សម័យកាលរូបនេះ ក៏អាចនឹងធ្វើបានកំណត់ត្រាថ្មីមួយទៀតក្នុងឆ្នាំ ២០២០ បើសិនណាបន្តការស៊ុតបញ្ចូលទីបានយ៉ាងតិចមួយគ្រាប់ក្នុងមួយប្រកួតនៅគ្រប់កម្មវិធីឲ្យក្លឹប (ទាំងការប្រកួតក្នុងលីគ និង Champions League ខាងមុខនេះ)។

រំឮកដែរថា ក្នុងជំនួបវគ្គ ១៦ ក្រុមពាន Copa delrey យប់មិញនេះ Leganés (ជាក្រុមនៅបាតតារាងស្ថិតក្នុងតំបន់កាត់ចោលអាចនឹងធ្លាក់ទៅលីគទី ២ ប៉ុន្តែពួកគេប៉ះនឹង Barcelona បានប្រកួតចាញ់ដល់ទៅ ៥-០ រកគ្រាប់បាល់បានដោយកីឡាករ ៤ រូបផ្សេងគ្នាគឺ Messi ២ គ្រាប់(បញ្ជូនបាន ១ គ្រាប់) Griezmann ១ គ្រាប់ ខ្សែការពារ Lenglet ១ គ្រាប់និងខ្សែបម្រើ Arthur ក៏ស៊ុតបាន ១ គ្រាប់ដែរ។ ដូចនេះ Barcelona បានឡើងទៅវគ្គបន្ត៕

ប្រភព៖ Goal ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;