តោះ Countdown! អឺរ៉ុប កាន់តែ​ជិត​បាញ់បង្ហោះ​យាន​អវកាស​ទៅ​សិក្សា​ភព​ព្រះអាទិត្យ​ហើយ

  • 2020-02-04 10:00:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភ្នាក់ងារអវកាសអឺរ៉ុប ESA និង​អង្គការ NASA កំពុងត្រៀមខ្លួន​ក្នុងការបាញ់បង្ហោះយានអវកាសឈ្មោះថា «Solar Orbiter» ​ទៅសិក្សាភពព្រះអាទិត្យ នៅយប់​ថ្ងៃអាទិត្យ​ខាងមុខនេះហើយ។ ការបាញ់បង្ហោះធ្វើឡើង​នៅ​មជ្ឈមណ្ឌល Cape Canaveral ក្នុង​រដ្ឋ​ Florida។

គម្រោងដែលមាន​តម្លៃ ១,៧​ពាន់លាន​ដុល្លារ​នេះ ត្រូវបាន​ធ្វើឡើង​ដើម្បី​អាចឱ្យអ្នក​វិទ្យាសាស្រ្ត​យល់​កាន់តែច្បាស់​ពី​ថាមពល​របស់​ព្រះអាទិត្យ។ វា​នឹងត្រូវបាន​ដាក់​នៅលើគន្លង​ដែលមានចម្ងាយ៤២លានគីឡូម៉ែត្រ​ពី​ព្រះអាទិត្យ ដោយ​វានឹងអាចថតរូបភាពផ្ទៃភពនេះ​ក្នុងកម្រិតគុណភាពខ្ពស់។

អ្នកគ្រប់គ្រងកម្មវិធីសម្រាប់ Orbiter Orbiter បាន​ឱ្យដឹង​ថា ក្នុង​យានអវកាស​នេះ មាន​បំពាក់​នូវឧបករណ៍​សិក្សាព្រះអាទិត្យ​ចំនួន១០ ដោយ​លក្ខណៈ​ពិសេស​និងមុខងារ​ដាច់ដោយឡែកផ្សេងពីគ្នា៕

ប្រភព៖ Chinadaily ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;