AC Milan ចាញ់ថ្ងៃនេះ Zlatan ប្រាប់ថា នៅថ្ងៃសុក្រអ្នកនឹងភ្លឺភ្នែក

  • 2020-02-10 03:14:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុងជំនួប Milan derby ដែលជាប្រកួតធំមួយក្នុងលីគ ក្រុម Inter បានវាយបកយកឈ្នះ AC ដោយលទ្ធផល ៤-២ ខណៈដែលក្រុមទាំងពីរសម្រុកគ្នាទៅមកពេញ ៩០។

AC យកបាន ២ គ្រាប់តង់ទី ១ ដែលបោះចេញពីការតែតរបស់ Zlatan ឲ្យខ្សែប្រយុទ្ធក្រូអាតកីឡាករ Rebic នៅនាទី ៤០ រំលងបាន ៥ នាទីក្រោយ Zlatan ដាក់មួយគ្រាប់ទៀត។ តង់ទី ២ ហាក់មានប្រៀបខ្លាំងជាង រហូតដល់អាចស៊ុតបាន ៤ គ្រាប់យកឈ្នះតែម្តង។

រូបថត៖ ACMilan
ក្រោយចប់ការប្រកួតនេះ ខ្សែប្រយុទ្ធវ័យ ៣៨ ឆ្នាំបានបង្ហើបប្រាប់ Milan TV ថា៖ "ពួកយើងនឹងយកជ័យជម្នះមកវិញនៅថ្ងៃសុក្រនេះ។"

ជម្រាបជូនថា នៅរាត្រីថ្ងៃសុក្រទី ១៤ ម៉ោង ២:៤៥ នាទីរំលងអាធ្រាត្រ ក្រុម AC Milan នឹងត្រូវតទល់ជាមួយ Juventus ក្នុងពានរង្វាន់ Coppa Italia វគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ ដើម្បីសម្រេចជោគវាសនាក្រុមណាឡើងទៅវគ្គផ្តាច់ព្រ័ត្រ បន្តយកពានក្នុងស្រុកមួយនេះ។ ចំណែកឯលទ្ធផលក្នុងលីគវិញ Inter វ៉ា Juventus ឡើងមកឈរកំពូលតារាងមាន ៥៤ ពិន្ទុដូចគ្នា (Inter មានគ្រាប់ស៊ុតចូលច្រើនជាង)៕

ប្រភព៖ Football Italia ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;