មិនយូរទេ! អាថ៌កំបាំង​ព្រះអាទិត្យ​នឹងត្រូវ​ទម្លាយ

  • 2020-02-10 07:16:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភ្នាក់ងារ​អវកាស​អឺរ៉ុប សហការជាមួយអង្គការ NASA បាន​បាញ់​បង្ហោះ​យានអវកាស Solar Orbiter ហើយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ​២០២០ ដើម្បីសិក្សាលម្អិតអំពី​ព្រះអាទិត្យ។

យានអវកាសទម្ងន់ ១៩០០គីឡូក្រាមនេះ ត្រូវបាន​ដាក់​នៅលើគ្រាប់រ៉ុកកែត Atlas V ហើយ​ត្រូវបាញ់​បង្ហោះ​​ចេញពី​មជ្ឈមណ្ឌល​អវកាស Cape Canaveral ក្នុងរដ្ឋ Florida។

Solar orbiter បានបំបែក​ខ្លួនចេញពីគ្រាប់រ៉ុកកែត​ក្នុងរយៈពេល ៥៣នាទីបន្ទាប់ពីការបាញ់បង្ហោះ តាម​ការ​គ្រោងទុក ហើយ​ប៉ុន្មាន​នាទី​ក្រោយមកទៀត ក្រុម​បេសកកម្ម បាន​បង្កើត​ការទាក់ទាង​ជាមួយវា​បាន​សម្រេច។

បេសកកម្ម​នេះ ត្រូវបាន​រំពឹងថា នឹងបញ្ជូន​ទិន្នន័យ និងរូបភាព​ព្រះអាទិត្យ​លើសពីការ​រំពឹងទុក​មកកាន់ផែនដីវិញ ក្នុងនោះ​រួមមានទាំងរូបភាព​ដំបូង​នៃតំបន់​ប៉ូល​របស់​ព្រះអាទិត្យ​ផងដែរ។

គម្រោងដែលមាន​តម្លៃ ១,៧​ពាន់លាន​ដុល្លារ​នេះ ត្រូវបាន​ធ្វើឡើង​ដើម្បី​អាចឱ្យអ្នក​វិទ្យាសាស្រ្ត​យល់​កាន់តែច្បាស់​ពី​ថាមពល​របស់​ព្រះអាទិត្យ។ វា​នឹងត្រូវបាន​ដាក់​នៅលើគន្លង​ដែលមានចម្ងាយ៤២លានគីឡូម៉ែត្រ​ពី​ព្រះអាទិត្យ ដោយ​វានឹងអាចថតរូបភាពផ្ទៃភពនេះ​ក្នុងកម្រិតគុណភាពខ្ពស់៕

ប្រភព៖ Space ប្រែ​សម្រួល៖ សំភី

;