វីរុសកូរ៉ូណា ទៅដល់ទ្វីបអាហ្រ្វិកហើយ!

  • 2020-02-15 00:54:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួងសុខាភិបាលអេហ្ស៊ីប ​កាលពីថ្ងៃសុក្រម្សិលមិញនេះ បាន​ប្រកាស​ពីករណី​ដំបូងនៃវីរូស​កូរ៉ូណា​ក្នុងប្រទេស​អេហ្ស៊ីប នៃ​ទ្វីបអាហ្រ្វិក។​ សេចក្ដីប្រកាស​នោះ ​មិន​បានបញ្ជាក់ពី​សញ្ជាតិ​នៃ​អ្នកឆ្លងនោះទេ ដោយគ្រាន់តែបញ្ជាក់ថា​មិន​មែនជា​ជនជាតិ​អេហ្ស៊ីប​នោះទេ។

រូបតំណាង៖ គ្រូពេទ្យមួយរូបនៅចិន កំពុងពាក់ម៉ាស ត្រៀមចូលព្យាបាលអ្នកជំងឺ (ប្រភទរូប៖ Twitter/@XHNews)

អ្នកនាំពាក្យក្រសួង លោក Khalet Megahed បាន​ឲ្យដឹងថា ក្រសួង​កំពុង​រៀបចំវិធានការ​​ការពារ​ការ​រីករាលដាល និង​​ត្រួត​ពិនិត្យយ៉ាង​យកចិត្ត​ទុក​ដាក់ លើ​អ្នកជំងឺ​ ដែល​កំពុង​ស្ថិតនៅ​ក្នុងស្ថានភាព​ល្អប្រសើរ។ អ្នកឆ្លងរូបនោះ កំពុង​ដាក់ដាច់ពីគេ​នៅមន្ទីរពេទ្យ ខណៈ​អាជ្ញាធរ​អេហ្ស៊ីប បានជូនដំណឹងនេះ ​ទៅអង្គការ​សុខភាព​ពិភពលោក​រួចហើយ។

គួរបញ្ជាក់ថា អេហ្ស៊ីប បានបិទ​ជើងហោះហើរ​ទាំងអស់​របស់​អាកាសចរណ៍​ជាតិ ​ទៅកាន់ប្រទេសចិន កាលពីដើមខែកន្លងទៅ។ ចំណែក​ជនជាតិអេហ្ស៊ីប ៣០១នាក់ ក៏ត្រូវ​បាន​ជម្លៀសចេញពីក្រុងវូហាន​ផងដែរ ដោយ​​អ្នកទាំងនោះ ត្រូវបាន​ដាក់នៅ​ដាច់​ដោយឡែកពីគេ ១៤ថ្ងៃ។

វីរុសកូរ៉ូណា បាន​សម្លាប់មនុស្ស​ជិត ១៤០០នាក់​ហើយ គិតត្រឹម​ព្រឹកថ្ងៃទី១៥ ខែកុម្ភៈនេះ ដែលភាគច្រើន​នៅប្រទេសចិន៕

អត្ថបទ៖ ឈិន មិថុនា

;