Lukaku បំបែកកំណត់ត្រាល្អរបស់ Ronaldo នៅអ៊ីតាលីទោះនៅ Man Utd មិនកាក់កប!

  • 2020-02-21 05:05:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Romelu Lukaku អាចស៊ុតបាន ១ គ្រាប់បន្ថែមទៀតធ្វើឲ្យតួលេខកើនដល់ ២២ គ្រាប់ក្នុងការបង្ហាញខ្លួនចូលលេងឲ្យក្លឹប ៣២ ដង(គិតគ្រប់កម្មវិធីប្រកួត) បានក្លាយជាកីឡាករដំបូងគេក្នុងប្រវត្តិសាស្រ្តក្លឹប Inter Milan ដែលអាចរកបានគ្រាប់ច្រើនលឿនបែបនេះ ជាពិសេសគឺអាចស៊ុតចូល ៦ ដងជាប់ៗគ្នានៅ Europa League ។

Lukaku ពេលស៊ុតប៉េណាល់ទី /រូបថត៖ Europa League
បើគិតលើស្ថិតិរដូវកាលដំបូងដូចគ្នា កាលពីអតីតកាលខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Ronaldo Nazário ចូលលេងពេញមួយរដូវកាលដំបូងរបស់ខ្លួនបានតែ ៣១ ដងរកបាន ២០ គ្រាប់។ ដូចនេះច្បាស់ណាស់ថា ខ្សែប្រយុទ្ធបែលហ្សិក Lukaku នឹងបន្តកាន់កំណត់ត្រាល្អជំនួស Ronaldo វិញម្តងនៅ Inter Milan ។
ពេល Ronaldo លេងឲ្យ Inter ទល់នឹង Brescia

ត្រឡប់មកការប្រកួតជើងទី​១ វគ្គ ៣២ ក្រុមចុងក្រោយពានរង្វាន់ Europa League យប់មិញរវាងក្រុម Ludogorets Razgrad និង Inter Milan បញ្ចប់ទៅលទ្ធផល ០-២ រកបានដោយកីឡាករចំណូលថ្មី Eriksen និងប៉េណាល់ទីចូលដោយ Lukaku ។

សម្រាប់ជើងទី ២ Inter នឹងត្រូវទៅបើកទ្វារកីឡាករ San Siro ទទួលក្រុមមកពីប៊ុលការីនេះវិញម្ដងនៅម៉ោង ៣ រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៨ ខែកុម្ភៈឆ្នា ២០២០ ខាងមុខនេះ៕

ប្រភព៖ Football Channel | Wikipedia ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;