លោកត្រាំ ប្រាប់ពីវិធានការមួយដែលធ្វើឱ្យអាមេរិកអត់សូវមានអ្នកផ្ទុកកូរ៉ូណា
- 2020-02-27 02:11:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោកត្រាំ ប្រាប់ពីវិធានការមួយដែលធ្វើឱ្យអាមេរិកអត់សូវមានអ្នកផ្ទុកកូរ៉ូណា
ចន្លោះមិនឃើញ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអួតអាងកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ថា ហានិភ័យចំពោះប្រជាជនអាមេរិកពីការឆ្លងវីរុសកូរ៉ូណាថ្មី COVID-19 គឺមានកម្រិតទាបណាស់ ហើយនេះគឺព្រោះតែវិធានការរបស់រដ្ឋបាលលោក ដូចជាការរឹតបន្តឹងការធ្វើដំណើររបស់ជនជាតិចិនជាដើម។
លោកបន្ថែមថា រដ្ឋបាលរបស់លោកបានស្នើសុំថវិកាប្រមាណ ២,៥ពាន់លានដុល្លារពីសភាដើម្បីយកទៅព្យាបាល បង្កើតវ៉ាក់សាំង និងសាងសង់ឃ្លាំងផ្ទុកឧបករណ៍ប្រើប្រាស់សម្រាប់ជំងឺនេះ ប៉ុន្តែលោកសប្បាយចិត្តនឹងបង្កើនការចំណាយទៀត ប្រសិនបើទទួលបានការយល់ព្រម។
«យើងត្រៀមខ្លួនធ្វើការតាមស្ថានការណ៍ ហើយយើងត្រៀមធ្វើអ្វីៗគ្រប់យ៉ាងដែលយើងមាន ខណៈដែលជំងឺនេះកំពុងរាលដាលខ្លាំង»។ លោកប្រធានាធិបតីថ្លែងដូច្នេះ ក្នុងសន្និសីទកាសែត។
ជាមួយគ្នានេះផងដែរ លោក ដូណាល់ ត្រាំ ក៏បានប្រកាសតែងតាំងអនុប្រធានាធិបតីអាមេរិក លោក Mike Pence ជាអ្នកទទួលបន្ទុកដោះស្រាយបញ្ហាវីរុសកូរ៉ូណាថ្មីនេះផងដែរ៕