Man City ប៉ះ Arsenal ត្រូវផ្អាកព្រោះ​គេ​តេស្ត​រក​ឃើញ​កីឡាករផ្ទុកវីរុស

  • 2020-03-11 03:48:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការប្រកួតដែលនឹងត្រូវធ្វើនៅក្នុងកីឡដ្ឋាន Etihad Stadium របស់ក្រុមរហ្សសនាម ទូកក្តោងខៀវ នៅថ្ងៃទី ១២ ខែមីនាឆ្នាំ ២០២០ ដែលជាគូចុងក្រោយគេនៅសប្ដាហ៍ទី ២៩ រវាង Manchester City ប្រកួតទល់នឹង Arsenal ត្រូវបាន Premier League ផ្អាកជាផ្លូវការ។

លោក Mr Marinakis /រូបថត៖ SOPA Images/Sipa USA
យោងតាមប្រភពពីសារព័ត៌មានអង់គ្លេស បានឲ្យដឹងថា ប្រភពនៃមូលហេតុខាងលើនេះគឺបណ្ដាលមកពី ប្រធានក្លឹប Olympiakos លោក Mr Marinakis មានផ្ទុកវីរុស COVID-19 ហើយបានទៅទស្សនា និងចូលក្នុងទីលាន Emirates ជួបចាប់ដៃផ្ទាល់ជាមួយនឹងកីឡាករកាំភ្លើងធំ អំឡុងពេលដែល Olympiakos ឈ្នះ Europa League កាលពីថ្ងៃទី ២៧ ខែកុម្ភៈកន្លងទៅ។

បន្ទាប់ពីទទួលបានភ្លើងក្រហម(សញ្ញាអាសន្ន) ពីក្រុមគ្រូពេទ្យជំនាញរបស់ក្លឹប នៅមុនការប្រកួតខាងលើ គេ​​តេស្ត​​រក​​ឃើញ​​មាន​អ្នក​ផ្ទុកវីរុសកូរ៉ូណា ឬ COVID-19 នៅលើខ្លួនកីឡាករ Arsenal ម្នាក់ ទើបបណ្ដាលឲ្យផ្អាកតែម្តង។

សម្រាប់ការប្រកួតដែលនឹងត្រូវលើកទៅពេលណានោះ នៅមិនទាន់ដឹងច្បាស់នៅឡើយទេ៕

ប្រភព៖ theguardian ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;